អ្នក​នឹង​ស្រក់​ទឹកភ្នែក​​បន្ទាប់​ពី​​បាន​ទស្សនា​វីដេអូ​មួយ​នេះ

តើ​អ្នក​ចាំ​ពី​ពេលវេលា ដែល​អ្នក​បាន​បរិភោគ​អាហារ​ជាមួយ​នឹង​ម្តាយ​របស់​អ្នក ​ចុងក្រោយ​បំផុត​នៅ​ពេលណា​​?

ហាង​នំ BarBQPlaza នៃ​ប្រទេស​ថៃ​បាន​ធ្វើ​ការ​ស្ទង់មតិ បុគ្គលិក​រត់​តុ​ជា​ច្រើន ដោយ​បាន​ដាក់​សំនួរ​សួរ​ទៅ​កាន់​ពួកគេ ភាគ​ច្រើន​នៃ​សំនួរ​នោះ គឺ​គេ​សួរ​អំពី​ម្តាយ។ ក្នុង​ការ​ស្ទង់មតិ ​មាន​សំនួរ​មួយ​សួរ​ថា ”តើ​អ្នក​បាន​បរិភោគ​អាហារ​ជាមួយ​នឹង​ម្តាយ​របស់​អ្នក ​ចុងក្រោយ​បំផុត​នៅ​ពេលណា​​?” ក៏ប៉ុន្តែ​ចំលើយ​ដែល​ពួកគេ​ឆ្លើយ​នោះ គឺ​ពួកគេ​​មិន​បាន​ចងចាំ​ពេលវេលា​ចុងក្រោយ​ដែល​បាន​បរិភោគ​អាហារ​ជា​មួយ​ឪពុកម្ដាយ​របស់​ពួក​គេ​ទេ ហើយ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្រក់​ទឹកភ្នែក​ដោយសារ​តែ​ការ​នឹក​ម្តាយ។

សព្វថ្ងៃ​នេះ​មនុស្ស​ភាគច្រើន​ភ្លេច​ដល់​ម្តាយ សម្រាប់​អ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​បាន​ធ្វើ​ទៅ​លើ​ម្តាយ។ ជាពិសេស​ភាគច្រើន​នៃ​រត់​តុ​ បន្ទាប់មក​ពួកគេ​បាន​អះអាង​ថា ​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ម្តាយ​ទេ​ក៏ព្រោះតែការងារចិញ្ចឹមជីវិត ហើយ​បន្ត​ទៀត​ថា​ម្តាយ​គឺជា​មនុស្ស​ស្រី​ដំបូង​គេ​បង្អស់ បាន​ផ្តល់​ការ​ស្រលាញ់ ការ​​ចិញ្ចឹម​បីបាច់​ ការ​ថ្នាក់ថ្នម និង​ហ៊ាន​ធ្វើអ្វី​ៗ គ្រប់​បែបយ៉ាង​ដើម្បី​ពួកគេ។

សរុប​មក​ ក្រោយ​ពី​បាន​ស្ទង់មតិ​រួចរាល់​ហើយ អ្នក​រៀប​ចំ​កម្មវិធី​បាន​នាំ​ពួកគេ​ទៅ​បន្ទប់​មួយ​ដើម្បី​ឲ្យ​ពួក​គេ​ជួយ​នឹង​ម្តាយ​ ក្នុង​ថ្ងៃ​បុណ្យ​មាតា បានធ្វើ​ឲ្យ​ពួកគេ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ជាមួយនឹង​ហាង​នំ​ BarBQPlaza ដែល​បាន​គិតគូរ​ពី​ក្រុម​គ្រួសារ​របស់​ពួកគេ​៕

សូមទស្សនាទាំងអស់គ្នា៖

ប្រែសម្រួលដោយ៖ សូររីកា
ប្រភព៖


  • អ្នក​នឹង​ស្រក់​ទឹកភ្នែក​​បន្ទាប់​ពី​​បាន​ទស្សនា​វីដេអូ​មួយ​នេះ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: