អីយ៉ា​ Arsenal ផ្ដួល​ Bayern Munich បាន​មែន​យប់​មិញ​

ក្នុង​ការ​ប្រកួត​ជើង​ទី​៣​នៃ​ពាន​រង្វាន់​ Champion League កាល​ពី​យប់​មិញ​ក្លឹប​ Arsenal បាន​បំបាក់​ក្រុម​ជើង​ខ្លាំង​អាល្លឺម៉ង់​ Bayern Munich ដោយ​លទ្ធផល​២​ទល់​នឹង​០​ ។

ដោយ​គ្រាប់​បាល់​ទាំង​ពីរ​គ្រាប់​របស់​ក្លឹប​ Arsenal គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Olivier Giroud នៅ​នាទី​ទី​៧៧​ ខណៈ​គ្រាប់​ទី​២​ធ្វើ​សម្រេច​ដោយ​កីឡាករ​ Mesut Ozil នៅ​នាទី​ទី​៩០+៤ ។

ទោះ​ជា​យ៉ាង​ណា​នេះ​ទើប​ជា​ជ័យជំនះ​ដំបូង​របស់​ក្លឹប​ Arsenal ក្នុង​ការ​ប្រកួត​ UEFA Champion League នៅ​រដូវ​កាល​នេះ​ប៉ុនោះ​ដោយ​ពី​ប្រកួត​កន្លង​មក​ Arsenal សុទ្ធ​តែ​បរាជ័យ​ ។

គួរ​បញ្ជាក់​ Arsenal នឹង​ Bayern Munich នឹង​ត្រូវ​ប៉ះ​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា​ខាង​មុខ​ ។ តើ​ Arsenal នៅ​តែ​អាច​ទទួល​ជ័យជំនះ​ទៀត​ឬ​ Bayern Munich ជា​អ្នក​ទទួល​ជ័យជំនះ​ម្ដង​ ?

អត្ថបទ ៖ វិចទ័រ


  • អីយ៉ា​ Arsenal ផ្ដួល​ Bayern Munich បាន​មែន​យប់​មិញ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: