Beckham រំពឹង​ថា​ Giggs និង​ក្លាយ​ជា​គ្រូ​បង្វឹក​ Man Utd នៅ​ពេល​អនាគត

​កីឡាករ​ David Beckham បាន​រំពឹង​ថា​ Ryan Giggs ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​របស់​គេ​និង​ក្លាយ​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​ Man Utd នៅ​ពេល​អនាគត​ ។

Beckham បាន​និយាយ​នៅ​លើ​សារព័ត៌មាន​ Manchestereveningnews ថា​ « Giggs បាន​ចំណាយ​ពេល​យ៉ាង​យូរ​ជាមួយ​ Man Utd ហើយ​គាត់​មាន​បទពិសោធន៍​គ្រប់​គ្រាន់​ជាមួយ​ក្លឹប​មួយ​នេះ​ ដូច្នេះ​ខ្ញុំ​សង្ឃឹម​គាត់​នឹង​ក្លាយ​ជា​គ្រូ​ក្លឹប​មួយ​នេះ​នៅ​ពេល​អនាគត​ » ។

កីឡាករ​ Ryan Gigg បាន​ចាប់​ផ្ដើម​លេង​នៅ​ Man Utd តាំង​ពី​ឆ្នាំ​១៩៩០​មក​ រហូត​ដល់​ថ្ងៃ​ទី​១៩​មីនា​ឆ្នាំ​២០១៤​ទើប​រូប​គេ​ចូល​និវត្តន៍​នៅ​ក្លឹប​ Man Utd តែ​ម្ដង​ ។

ហើយ​បច្ចុប្បន្ន​រូប​គេ​កំពុង​ធ្វើ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​របស់​ក្លឹប​ Man Utd ក្រោម​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Luis Van Gaal ផង​ដែរ​ ។ ខណៈ​កុង​ត្រា​ Luis Van Gaal នៅ​ចប់​កុង​ត្រា​ជាមួយ​ Man Utd នៅ​ឆ្នាំ​២០១៧​ ដូចនេះ​ Giggs អាច​និង​ក្លាយ​ជា​បុគ្គល​សាក​សម​ដើម្បី​ដឹកនាំ​បន្ត​ ។

គួរ​បញ្ជាក់​ថា​ Ryan Giggs ក៏​ធ្លាប់​បាន​ធ្វើ​ជា​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​របស់​ Man Utd បាន​៤​ប្រកួត​ផង​ដែរ​កាល​ពី​ចុង​រដូវ​កាល​២០១៤​ ក្រោយ​ពី​ក្លឹប​ Man Utd បាន​បណ្ដេញ​លោក​ David Moyes ចេញ​ពី​ដំណែង​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Beckham រំពឹង​ថា​ Giggs និង​ក្លាយ​ជា​គ្រូ​បង្វឹក​ Man Utd នៅ​ពេល​អនាគត已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: