អីយ៉ា​ Bezema ឈរ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ La Liga នៅ​ដើម​រដូវ​កាល​នេះ​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​របស់​ក្លឹប​ Real Madrid កីឡាករ​ Karim Benzema បាន​ចាប់​ផ្តើម​បាន​យ៉ាង​ល្អ​នៅ​ដើម​រដូវ​កាល​នេះ​ដោយ​រូប​គេ​អាច​ស៊ុត​បញ្ចូល​ទី​ចំនួន​៦​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​៧​ប្រកួត​ឲ្យ​ Real Madrid នៅ​ក្នុង​ក្រប​ខណ្ឌ​ La Liga ។

ការ​ស៊ុត​៦​គ្រាប់​នេះ​បាន​ធ្វើ​ឲ្យ​រូប​គេ​ឈរ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​នៅ​ក្នុង​ក្រប​ខណ្ឌ​ La Liga នៅ​ដើម​រដូវ​កាល​នេះ​ ខណៈ​តាម​ពី​ក្រោយ​ដោយ​កីឡាករ​ Cristiano Ronaldo កីឡាករ​ Imanol Agrirretxe និង​កីឡាករ​ Nolito ដែល​សុទ្ធ​តែ​ស៊ុត​បាន​៥​គ្រាប់​ដូច​គ្នា​ ។

គួរ​រំលឹក​ថា​កាល​ពី​រដូវ​កាល​មុន​កីឡាករ​ Benzema បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​២២​គ្រាប់​ក្នុង​ការ​​បង្ហាញ​ខ្លួន​៤៦​ប្រកួត​ឲ្យ​ Real Madrid ហើយ​បើ​គិត​នៅ​ក្រប​ខណ្ឌ​ La Liga រូប​គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១៥គ្រាប់​​ក្នុង​ការ​បង្ហាញ​ខ្លួន​២៩​ប្រកួត​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • អីយ៉ា​ Bezema ឈរ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ La Liga នៅ​ដើម​រដូវ​កាល​នេះ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: