១០​ជំហាន​ដែល​​ខ្ញុំ​អនុវត្ត​ដើម្បី​​​ក្លាយ​ជា​សេដ្ឋី​ត្រឹម​អាយុ​២៤​ឆ្នាំ ( អ្នក​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា​)

លោក​ Daniel Allyដែល​ជា​សហគ្រិន​វ័យ​ក្មេង​និង​ជា​សេដ្ឋី​ប្រាក់​លាន​​ម្នាក់​ផង​ដែរ ហើយ​ថ្មី​ៗ​នេះ​គាត់​បាន​ចែក​រំលែក​បទពិសោធន៍​ពិត​របស់​គាត់​ដែល​បាន​ក្លាយ​ជា​សេដ្ឋី​នៅ​អាយុ​២៤​ឆ្នាំ​ ។​

​គាត់​បាន​លើក​ឡើង​ថា​ “កាល​ពី​ខ្ញុំ​អាយុ​២១​ឆ្នាំ​ ខ្ញុំ​ជឿ​ថា​គំនិត​ពិត​ជា​អាច​កែ​ប្រែ​ពិភពលោក​បាន​ ។ វា​មើល​ទៅ​ពិត​ជា​មិន​សូវ​​ទំនង​ប៉ុន្មាន​ តែ​វា​នៅ​តែ​អាច​ទៅ​រួច​​ បើ​សិន​ជា​ខ្ញុំ​(Daniel Ally)នៅ​តែ​ខិត​ខំ​ធ្វើ​ដើម្បី​សម្រេច​គោល​បំណង​នោះ​”

“ក្រោយ​ពី​បាន​អាន​សៀវភៅ​ជា​ច្រើន​មក​ ខ្ញុំ​ពិត​ជា​បាន​រៀន​សូត្រ​ជា​ច្រើន​ ហើយ​ដឹង​ថា​មុខវិជ្ជា​ទាំង​នោះ​មិន​មាន​ក្នុង​សាលា​នោះ​ទេ​ ដូច​ជា​ ការ​គ្រប់​គ្រង​ពេល​វេលា​, របៀប​រក​ប្រាក់​, ការ​សម្រេច​ចិត្ត​, ការ​ដាក់​ផែនការ​, និង​ការ​រក្សា​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ​ជា​ដើម​ ។ គំនិត​ទាំង​នេះ​ហើយ​ដែល​អាច​ខ្ញុំ​ក្លាយ​ជា​សេដ្ឋី​ត្រឹម​អាយុ​២៤​ឆ្នាំ​ បើ​តាម​គំនិត​បុគ្គល​ ខ្ញុំ​បាន​រក​ឃើញ​​ ១០​អាថ៌កំបាំង​ដ៏​ចម្លែក​ដើម្បី​អោយ​អ្នក​អាច​ក្លាយ​ខ្លួន​ជា​សេដ្ឋី​បាន​”

1បន្ត​ធ្វើ​សិស្ស​ ៖

អ្នក​ត្រូវ​ខិត​ខំ​រៀន​សូត្រ​ជា​មុន​សិន​មិន​ថា​ក្នុង​សាលា​ឬ​ជំនាញ​នៅ​រៀន​ក្រៅ​សាលា​នោះ​ទេ ព្រោះ​វា​គ្រឹះ​នៃ​ភាព​មាន​បាន​ ដោយ​គាត់​បាន​លើក​ឡើង​ថា​ “ឲ្យ​តែ​មាន​ពេល​ទំនេរ​ខ្ញុំ​នឹង​រៀន​ ខ្ញុំ​ពិត​ជា​ចង់​រៀន​ រៀន​មិន​ឆ្អែត​នោះ​ទេ​ ។ ខ្ញុំ​បាន​ផ្លាស់​ប្តូរ​ទម្លាប់​របស់​ខ្ញុំ​ឲ្យ​ងាក​មក​ស្ដាប់​ការ​អាន​សៀវភៅ​ជា​សំឡេង​​ដើម្បី​ទទួល​បាន​ជា​គំនិត​ល្អ​ៗ​ រួច​ខ្ញុំ​ក៏​បាន​ចូល​រួម​សិក្ខាសាលា​នានា​ ក្នុង​ឆ្នាំ​ដំបូង​នោះ​(កាល​អាយុ​២១) ខ្ញុំ​បាន​ចូល​រួម​ដល់​ទៅ​២០​សិក្ខាសាលា​ក្នុង​មួយ​ឆ្នាំ​”

2សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ ៖

ភ្លាម​នោះ​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ ដោយ​គាត់​បាន​បញ្ឈប់​ការ​រៀន​យក​អនុបណ្ឌិត​ ហើយ​ងាក​មក​ផ្ដល់​ជា​អនុសាសន៍​ជា​សាធារណៈ​ដល់​មនុស្ស​រាប់​រាយ​នាក់​ដោយ​ឥត​គិត​ថ្លៃ ។ លោក​ Daniel Ally និយាយ​ថា​ “​ក្នុង​រយៈ​ពេល​២ឆ្នាំ​ដំបូង​ ខ្ញុំ​បាន​និយាយ​ជាមួយ​មនុស្ស​ច្រើន​ជាង​៥០០​នាក់​ ដែល​ក្នុង​នោះ​ភាគ​ច្រើន​គឺ​មិន​បាន​ទទួល​ប្រាក់​អ្វី​នោះ​ទេ​​។ បើ​ទោះ​បី​ខ្ញុំ​ធ្វើ​ការ​ មួយ​ថ្ងៃ​១៨​ម៉ោង​ ៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៏​ ទោះ​បី​ជា​ក្រពះ​របស់​ខ្ញុំ​ឃ្លាន​ចង់​បាន​លុយ​ក៏​ពិត​មែន​ តែ​ក្នុង​ពេល​នោះ​ខ្ញុំ​គ្រាន់​តែ​ព្យាយាម​លក់​សៀវភៅ​កំប៉ិកកំប៉ុក​របស់​ខ្ញុំ​នៅ​ក្នុង​ពេល​ផ្ដល់​អនុសាសន៍​ឬ​និយាយ​គ្នា​ប៉ុណ្ណោះ​ ។

3មាន​រឿង​អ្វី​ក៏​ដោយ​ក៏​ត្រូវ​តែ​ធ្វើ​ការ​ងារ​នោះ​ ៖

ចូរ​កុំ​បោះ​បង់​គោល​ដៅ​អ្នក​​ អ្នក​ត្រូវ​ដាក់​ចិត្ត​ធ្វើ​ បើ​ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ​ ។ មាន​ពេល​មួយ​នោះ​ គាត់​ចង់​ទៅ​និយាយ​ជាមួយ​បុរស​ចំណាស់​ម្នាក់​នៅ​ New York ក្រោយ​មក​ពេល​ដែល​គាត់​រៀប​នឹង​និយាយ​ ស្រាប់​តែ​គាត់​ដឹង​ថា​ ឡាន​របស់​គាត់​ត្រូវ​បាន​គេ​ដឹក​សណ្ដោង​ចេញ​ពី​ផ្លូវ​ ពិន័យ​អស់​៣០០​ដុល្លារ​ ហើយ​លើស​ពី​នេះ​ទៀត​គាត់​ត្រូវ​បាន​បាន​គេ​ពិន័យ​រឿង​ដែល​ខុស​ច្បាប់​មួយ​ទៀត​ផង​ដែរ​ ដែល​បូក​សរុប​មក​ ដោយ​គ្រាន់​តែ​ចង់​ផ្ដល់​ជា​អនុសាសន៍​ដល់​មនុស្ស​ចំណាស់​ម្នាក់​គាត់​ត្រូវ​ចំណាយ​លុយ​អស់​៨០០​ដុល្លារ​ ។ ​

4ការ​ដែល​អ្នក​ធ្វើ​នឹង​​តប​ស្នង​តម្លៃ​របស់​វា​ ៖

កាល​ណោះ​គាត់​ពិត​ជា​រវល់​ខ្លាំង​ណាស់​មាន​ពេល​ខ្លះ​សឹង​តែ​រក​ពេល​គេង​មិន​បាន​ ដោយ​គាត់​ប្រឹង​លើ​កិច្ច​ការ​របស់​គាត់​ ហើយ​លទ្ធផល​ចុង​ក្រោយ​គឺ​ វា​នឹង​តប​ស្នង​អ្នក​ជាក់​ជា​មិន​ខាន​ ។ ​

5បណ្ដុះ​កូន​ចិត្ត​នៃ​ភាព​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ ៖​​​

ក្នុង​ឆ្នាំ​ដំបូង​​ខ្ញុំ​ពិត​ជា​រ​អាក់​រ​អួល​និង​មាន​បញ្ហា​ជាមួយ​ការ​និយាយ​ជា​សាធារណៈ​ណាស់​ តែ​រាល់​ពេល​ដែល​​ឡើង​និយាយ​ម្តង​ ទំនុក​ចិត្ត​របស់​ខ្ញុំ​កាន់​តែ​រីក​ចម្រើន​បន្តិច​ម្តង​ៗ​ទៅ​តាម​ហ្នឹង​ផង​ដែរ​ ។ ក្រោយ​មក​ឆ្នាំ​បន្ទាប់​ ខ្ញុំ​អាច​មាន​លទ្ធភាព​និយាយ​ពេញ​មួយ​ថ្ងៃ​ ទល់​មុខ​មនុស្ស​រាប់​រាយ​អ្នក​ក្នុង​ពេល​តែ​មួយ​ដោយ​ប្រសើរ​ ។ ​ ”

ដោយ​សារ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​របស់​គាត់​នេះ​ហើយ​ អាច​ឲ្យ​គាត់​រក​ប្រាក់​បន្ថែម​បាន​ គាត់​លែង​ប្រើ​ប្រាស់​ Credit Card គាត់​ចាប់​ផ្ដើម​មាន​លុយ​សម្រាប់​ចាយ​វាយ​មក​លើ​ខ្លួន​​ឯង​ហើយ​ ។​
​​​​

6រៀន​ពី​វិធី​បង្កើន​ប្រាក់​ ៖

ដោយ​សារ​តែ​គាត់​បាន​ជួប​បញ្ហា​ជា​ច្រើន​បែប​នេះ​ហើយ​ទើប​គាត់​រៀន​ពី​វា​ នឹង​ ក្រោយ​មក​គាត់​បាន​ចាប់​ផ្ដើម​បើក​ការ​រក​ស៊ី​របស់​គាត់​ គឺ Dignigy Design ដែល​វា​ពិត​ជា​រីក​ចម្រើន​លឿន​លើស​ការ​រំពឹង​ទុក​របស់​គាត់​ទៅ​ទៀត​ ។​ អ្នក​អាច​រៀន​ពី​វីធី​រក​ប្រាក់​តាម​សៀវភៅ​ ឬ អ្នក​មាន​ ឬ​ មនុស្ស​ដែល​នៅ​ជុំវិញ​អ្នក​រាល់​ថ្ងៃ​នេះ លោក​ Daniel Ally បាន​ប្រាប់​ឲ្យ​ដឹង​ថា​ “គំនិត​នៃ​ការ​រក​ស៊ី​នេះ​ គឺ​ ដំបូង​មក​ពី​ពេល​ដែល​ខ្ញុំ​ធ្វើ​ប្រវត្តិរូប​អោយ​នារី​ម្នាក់​ដោយ​មិន​គិត​ថ្លៃ​ ។ ក្រោយ​ពី​នាង​បាន​ជាប់​ពី​ការ​ជ្រើស​រើស​ការងារ​មក​ នាង​បាន​ឲ្យ​ខ្ញុំ​២៥​ដុល្លារ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​នាង​បាន​ប្រាប់​គ្រប់​មិត្តភ័ក្ដិ​នាង​ទាំង​អស់​ពី​រូប​ខ្ញុំ​ ដែល​មិត្តភ័ក្ដិ​របស់​នាង​ទាំង​អស់​ហ្នឹង​ហើយ​បាន​ក្លាយ​ជា​អតិថិជន​ដំបូង​របស់​ខ្ញុំ​

7ការ​ជ្រើស​រើស​ដែល​ត្រឹម​ត្រូវ​តាម​ច្បាប់​នៃ​ចិត្ត​ ៖

កាល​ណោះ​គាត់​បាន​សួរ​ខ្លួន​ឯង​ថា​ តើ​គាត់​គួរ​បន្ត​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​មាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​​ឬក៏​ស្វែង​តាម​បំណង​របស់​គាត់​ ដែល​ដើរ​ចែក​ចាយ​នូវ​ចំណេះ​ដឹង​ដល់​អ្នក​ដទៃ​ ?

ចម្លើយ​គឺ​ គាត់​សម្រេច​យក​ទាំង​២​ ។ គាត់​បាន​ពង្រីក​អាជីវកម្ម​របស់​គាត់​ ដែល​វា​បាន​ធ្វើ​អោយ​គាត់​ក្លាយ​ជា​សេដ្ឋី​រាប់​រាយ​លាន​ដុល្លារ​ តែ​គាត់​នៅ​តែ​ឡើង​និយាយ​ជា​សាធារណ៍​ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ដដែល​ ។

8រឿង​ដែល​អស្ចារ្យ​ប្រាកដ​ជា​មក​ដល់​ ៖​

ស្រប​ពេល​ជាមួយ​គ្នា​ ឱកាស​និង​រឿង​ល្អ​ៗ​បាន​កើត​ឡើង​ ខ្ញុំ​ចាប់​ផ្ដើម​សរសេរ​និពន្ធ​សៀវភៅ​, ឡើង​និយាយ​សាធារណ៍​ , ផ្ដល់​ការ​ពិគ្រោះ​យោបល់​ កាន់​តែ​មាន​លក្ខណៈ​ធំ​ជាង​មុន​ គឺ​មិន​មាន​បាន​ដល់​មនុស្ស​ត្រឹម​តែ​ប៉ុន្មាន​រយ​នាក់​នោះ​ទេ​ គឺ​ បាន​ដល់​ ខ្ទង់​លាន​នាក់ ក្នុង​មួយ​ខែ​​ ។

9លុយ​នឹង​រត់​តាម​ចំណង់​របស់​អ្នក​ ៖

ចូរ​អ្នក​ធ្វើ​អ្វី​ដែល​អ្នក​ស្រឡាញ់​ មិន​ថា​ជា​ការងារ​ឬ​ការ​រកស៊ី​អ្វី​នោះ​ទេ​ កាល​ណា​អ្នក​ធ្វើ​រឿង​ដែល​អ្នក​ស្រលាញ់​អ្នក​នឹង​ធ្វើ​វា​អោយ​ល្អ​អស់​ពី​ចិត្ត​ រួច​ផលិត​ផល​ដែល​ទទួល​បាន​ប្រាកដ​ជា​ល្អ​ដាច់​គេ​, ហើយ​ផលិតផល​ដែល​ល្អ​ជាង​គេ​នេះ​ ដែល​មនុស្ស​ចូល​ចិត្ត​​ និង​ ចង់​បាន​គ្រប់​ៗ​គ្នា​ ។

ខ្ញុំ​បាន​រៀន​រឿង​មួយ​ថា​ នៅ​ពេល​ដែល​អ្នក​ធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់​ លុយ​នឹង​រត់​មក​រក​អ្នក​តាម​ក្រោយ​ នៅ​ពេល​ដែល​អ្នក​ចង់​ធ្វើ​រឿង​នោះ​ពិត​ប្រាកដ​ដោយ​មិន​មែន​គិត​តែ​ពី​លុយ​ អ្នក​នឹង​ទទួល​បាន​ជោគ​ជ័យ​កាន់​ខ្លាំង​” – Daniel Ally

ពិត​ណាស់​ អ្នក​អាច​ចូលចិត្ត​លេង​ហ្គេម​ ឬ ទាត់​បាល់​ ក្តី​តែ​វា​ក៏​ពិត​ជា​អាច​ជួយ​អ្នក​អោយ​​អាច​រក​លុយ​បាន​ពិត​មែន​ ឧទាហរណ៍​អ្នក​ចូលចិត្ត​លេង​ហ្គេម​ ក្រោយ​មក​អ្នក​ថត​វីដេអូ​ពី​វា បង្រៀន​តិចនិក​ក្នុង​ការ​លេង​ រួច​បង្ហោះ​ក្នុង​ Youtube កាល​ណា​មាន​អ្នក​មើល​កាន់​តែ​ច្រើន ​លុយ​អ្នក​ទទួល​បាន​​កាន់​តែ​ច្រើន ហើយ​ឧទាហរណ៍​ក៏​មាន​ជា​ច្រើន​ស្រាប់​ មាន​អ្នក​បង្ហោះ​វីដេអូ​Youtube ជា​ច្រើន​ដែល​អាច​រក​លុយ​បាន​រាប់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ ។ បើ​ទោះ​បី​អ្នក​ស្រលាញ់​បាល់​ទាត់​ក្តី​ ចូរ​អ្នក​ប្រឹង​អោយ​អស់​ពី​លទ្ធផល​ ដោយ​យក​ លោក​ ចាន់​ វឌ្ឍនាការ​ ឬ​ Ronaldo,Messi ជា​គំរូ​ ពួក​គាត់​ធ្វើ​អ្វី​ដែល​ពួក​គាត់​ចូល​ចិត្ត​ ហើយ​លុយ​​នឹង​រត់​មក​លុយ​តាម​ក្រោយ​នោះ​ទេ​ ដូច​ជា​ Ronaldo គ្រាន់​តែ​ប្រាក់​ឈ្នួល​ និង​ ការ​តំណាង​ប្រើ​ប្រាស់​​ផលិត​ផល​កីឡា​ គាត់​អាច​រក​បាន​ជា​ច្រើន​​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ។

10​អាថ៌កំបាំង​ដ៏​អស្ចារ្យ​របស់​ខ្ញុំ​ ៖

មិន​មាន​នរណា​ម្នាក់​ដឹង​ថា​ថ្ងៃ​មុខ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ​ តែ​យើង​ដឹង​ថា​យើង​ត្រូវ​ទៅ​ឆ្ងាយ​តាម​ដែល​យើង​អាច​ធ្វើ​បាន​ ។ យ៉ាង​ណា​មិញ​ អ្នក​ត្រូវ​តែ​មាន​សច្ចៈភាព​ចំពោះ​ខ្លួន​ឯង​ ចំពោះ​សហគមន៏​ដែល​នៅ​ជុំវិញ​អ្នក​ និង​ ចំពោះ​រាល់​មនុស្ស​​ទាំង​អស់​គ្នា​ ។​
គាត់​បាន​និយាយ​ថា​ អាថ៌កំបាំង​ដ៏​អស្ចារ្យ​របស់​គាត់​ គឺ​ ការ​ជឿ​ជាក់​ ដែល​វា​ជា​កម្លាំង​ដ៏​ខ្លាំង​ខ្លា​ ។ វា​ជា​ការ​ពិត​ ពេល​ដែល​អ្នក​ជឿ​ជាក់ អ្នក​នឹង​មិន​ខ្លាច​ក្នុង​ការ​ហែល​តាម​ក្តី​ស្រមៃ​ទាំង​នោះ​ទេ​ វា​មិន​មែន​ជា​រឿង​ដែល​មិន​អាច​ទៅ​ដូច​អ្នក​បរាជ័យ​គិត​នោះ​ទេ​ ។

បើ​សិន​ជា​អ្នក​ជឿ​លើ​ខ្លួន​ឯង​,​ អ្នក​ដទៃ​ក៏​ប្រាកដ​ជា​លើ​រូប​អ្នក​ដូច​គ្នា​ ។
ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • ១០​ជំហាន​ដែល​​ខ្ញុំ​អនុវត្ត​ដើម្បី​​​ក្លាយ​ជា​សេដ្ឋី​ត្រឹម​អាយុ​២៤​ឆ្នាំ ( អ្នក​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា​)已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ចំនេះដឹង
Tags: