គន្លឹះ​ទាំង​៥​ក្នុង​ការ​ហ្វឹកហាត់​ខួរក្បាល ​ដើម្បី​​ឲ្យ​រៀន​ឆាប់​ចេះ​​នឹង​ចងចាំ​ច្រើន​ជាង​មុន

មានមនុស្សជាច្រើនបញ្ហាជាមួយខួរក្បាលរបស់ពួកគេដែលមិនរៀនមិនឆាប់ចូល ឬ ចងចាំអ្វីមួយមិនបានល្អ តែមិនជាអ្វីទេប្រសិនបើអ្នកអនុវត្តតាមវិធីខាងក្រោមនេះ អ្នកនឹងបានឃើញលទ្ធផលដ៏គួរឲ្យពេញចិត្ត៖

១) រៀនអ្វីដែលថ្មីហើយប្លែក៖ អ្នកត្រូវចងចាំថាការរៀនអ្វីមួយដដែលៗរាល់ថ្ងៃមិនអាចធ្វើឲ្យខួរក្បាលរបស់អ្នកមានលំហាត់ប្រាណល្អនោះទេ ដូច្នេះអ្នកគួរតែទទួលយកនូវបទពិសោធន៍ថ្មីៗឲ្យបានច្រើន។

២) រៀនតាមកម្មវិធីហ្វឹកហាត់ខួរក្បាល៖ សម័យនេះគឺជាសម័យកុំព្យូទ័រ ហេតុនេះវាហាក់បីដូចជាមិនមានបញ្ហាធំដុំអ្វី ណាស់ណាទេ ប្រសិនបើអ្នកចង់ធ្វើលំហាត់ឬរៀនពីកម្មវិធីជាច្រើន តាមប្រព័ន្ធអ៊ីនធឺណិត។

៣) ហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណមិនត្រឹមតែជួយត្រឹមតែរាងកាយយើងប៉ុណ្ណោះទេ វាថែមទាំងជួយធ្វើលំហាត់ប្រាណដល់ខួរក្បាលយើងថែមទៀតផង។

៤) ចំណាយពេលនៅជាមួយមនុស្សដែលយើងស្រលាញ់៖ ការនិយាយជាមួយមនុស្សដែលយើងស្រលាញ់ធ្វើឲ្យយើងមានអារម្មណ៍ល្អស្រស់ស្រាយជាងមុន ព្រោះថាពេលដែលយើងនិយាយគ្នាទើបយើងអាចយល់ពីគ្នាបានច្រើនជាងមុន។

៥) ញាំអាហារដែលជំនួយដល់សុខភាព៖ របបអាហាររបស់យើងរាល់ថ្ងៃពិតជាមានសារៈសំខាន់ដល់សុខភាពខួរក្បាលយើងយ៉ាងខ្លាំង ហើយការបរិភោគបន្លែបៃតងនិងផ្លែឈើ រឹតតែផ្តល់ជំនួយខួរក្បាលយើងឲ្យមានសុខភាពល្អជាងមុនទៅទៀត៕

ប្រភព៖ bizkhmer

  • គន្លឹះ​ទាំង​៥​ក្នុង​ការ​ហ្វឹកហាត់​ខួរក្បាល ​ដើម្បី​​ឲ្យ​រៀន​ឆាប់​ចេះ​​នឹង​ចងចាំ​ច្រើន​ជាង​មុន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ចំនេះដឹង
Tags: