Apple គឺ​ជា​អ្នក​ធ្វើ​ឲ្យ​បាត់បង់​​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​​បំផុត​ក្នុង​ឆ្នាំ​នេះ​

គេ​អាច​ឲ្យ​ពាន​​រង្វាន់​មួយ​ទៀត​ឲ្យ​ក្រុមហ៊ុន​ Apple បន្ថែម​លើ​ពាន​រង្វាន់​ជា​ច្រើន​របស់​ក្រុម​ហ៊ុន​មួយ​នេះ​ បើ​ទោះ​បី​ជា​ក្រុមហ៊ុន​អាច​នឹង​មិន​រីករាយ​ទទួល​យក​ក៏​ដោយ។​ ក្នុង​នោះ​គឺ​ ​ក្រុមហ៊ុន​នេះ​បាន​ខាត​បង់​ច្រើន​ជាង​ក្រុម​ហ៊ុន​​​បច្ចេកវិទ្យា​ផ្សេងទៀត​​ក្នុង​ឆ្នាំ​នេះ​​ ។

Apple គឺ​ជា​អ្នក​ធ្វើ​ឲ្យ​បាត់បង់​​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​​បំផុត​ក្នុង​ឆ្នាំ​នេះ​

ការ​សិក្សា​មួយ​ពី​ USA Today បាន​រាយការណ៍​ថា​ មាន​ការ​ធ្លាក់​ចុះ​តម្លៃ​ជា​មធ្យម​ ១៤ ភាគ​រយ​ ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចំនួន ៤៦២ ក្រុមហ៊ុន​ ដែល​ការ​ធ្លាក់​ចុះ​នេះ​ ធ្វើ​ឲ្យ​ខាត​បង់​ប្រាក់​ចំនួន​ ៥២៩ ពាន់​លាន​ដុល្លារ​។ ក្នុង​នោះ​ដែរ​ គ្រាន់​តែ​Apple ​ផ្នែក​ផលិត​គ្រឿង​ម៉ាស៊ីន​ បាន​ស្រូប​យក​ទឹក​ប្រាក់​ ៦២.៣​ ពាន់​លាន​ដុល្លារ​​ ព្រោះ​ថា ឆ្នំា​នេះ​​អ្នក​វិនិយោគ​​បាន​ត្រៀម​សម្រាប់​​​ឲ្យ​ក្រុមហ៊ុន​​ធ្វើ​ការ​ផ្លាស់​ប្តូរ​ ក្នុង​ការ​​ផលិត​គ្រឿង​ម៉ាស៊ីន​ នេះ​បើ​តាម​ USA Today ។
ជាមួយ​គ្នា​នេះ​ដែរ​ ផ្ទុយ​ពី​ការ​បង្ហាញ​នូវ​កំណត់​ត្រា​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ ដូចជា​ការ​ចំណេញ​ច្រើន​បំផុត​នៅ​ក្នុង​របាយការណ៍​ប្រាក់​ចំណេញ​ថ្មីៗ​នេះ​ ​ក្រុមហ៊ុន​ Appleបែរ​ជា​បង្ហាញ​ពី​ភាគហ៊ុន​របស់​ខ្លួន​​ដែរ​​ទទួល​រង​នូវ​ផល​ប៉ះពាល់​ទៅវិញ​​ ជាក់​ស្តែង​ក្នុង​រយៈ​កាល​ចុង​ក្រោយ​នេះ​ តម្លៃ​ភាគ​ហ៊ុន​មាន​ការ​ធ្លាក់​ចុះ​​រហូត​ ហើយ​គិត​មក​ដល់​​ថ្ងៃ​នេះ​ ភាគហ៊ុន​របស់​ Apple មាន​តម្លៃ​​៩៤ ដុល្លារ​ក្នុង​មួយ​ហ៊ុន​ប៉ុណ្ណោះ​​ ខណៈ​​ដែល​នៅ​និទាឃៈរដូវ​មុន​ តម្លៃ​ហ៊ុន​របស់​ក្រុម​ហ៊ុន​បាន​កើន​ដល់​តម្លៃ​ខ្ពស់​បំផុត​គឺ​ ១៣៣ ដុល្លារ​ក្នុង​មួយ​ហ៊ុន​ឯណោះ​​​។
គួរ​បញ្ជាក់​ថា​ ការ​ធ្លាក់​ចុះ​ និង​ការ​ខាតបង់​នេះ​ បណ្តាល​មក​ពី​អ្នក​វិនិយោគ​ទិញ​ហ៊ុន​តិច​ជាង​មុន​ ដែល​ធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​ធ្លាក់​ចុះ​ និង​ការ​បាត់​បង់​ទំនុក​ចិត្ត​ក្នុង​ទីផ្សារ​ភាគ​ហ៊ុន​ ។
​​​​​
ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖

 


  • Apple គឺ​ជា​អ្នក​ធ្វើ​ឲ្យ​បាត់បង់​​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​​បំផុត​ក្នុង​ឆ្នាំ​នេះ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: