បុរសដែលមានអាយុ១១២ឆ្នាំចាស់ជាងគេលើលោកបានទទួលមរណៈភាពហើយ

ទីក្រុងតូក្យូ៖ បុរសចាស់ជាងគេលើលោកគឺលោក Sakari Momoi បាន​ទទួល​មរណៈភាព​នៅ​អាយុ​១១២ឆ្នាំ នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៏មុន​​នៅ​ទី​ក្រុង Saitama ភាគ​ខាង​ជើង​នៃ​ទី​ក្រុង​តូក្យូ។ លោក​ត្រូវបានគេ​ទទួល​ស្គាល់​ថា​ជាបុរសដែលមានអាយុវែងជាងគេលើលោកនៅឆ្នាំមុន ជាមួយអាយុ១១១ឆ្នាំ ប៉ុន្តែជាអកុសលលោកបានស្លាប់ដោយសារជំងឺខ្សោយតម្រងនោមនៅវ័យ១១២ឆ្នាំនេះ។ លោកតាMomoi​ ជាអតីតនាយកសាលាវិទ្យាល័យបានកើតនៅថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ១៩០៣ បានទទួលលិខិតវិញ្ញាបនបត្រពី Guinness World Records កាលពីឆ្នាំមុន។ ស្លៀក​ពាក់​ឈុត​ពណ៌​ខ្មៅ​អាវ​ស​និង​ក្រវាត់​ក​ពណ៌​ប្រាក់ លោកតា​Momoi បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ “​​ខ្ញុំមិនទាន់ចង់ស្លាប់ទេខ្ញុំចង់រស់អោយបានប្រហែល២ឆ្នាំទៀត” និយាយដោយសំលេងខ្សាវៗ។ ហើយតំណែងរបស់លោកតាត្រូវបានផ្ទេរទៅបុរសជនជាតិជប៉ុនម្នាក់ទៀតមានឈ្មោះថា Yasutaro Koide ក៏មានវ័យ១១២ឆ្នាំដែរ ប៉ុន្តែគ្រាន់តែប្អូនលោកតា Momoi ១ខែតែប៉ុណ្ណោះ។ ប្រទេសជប៉ុន​ត្រូវ​បាន​គេ​ស្គាល់ថាជាប្រទេសដែលមានប្រជាជនអាយុវែងជាងគេ​និងប្រមាណមួយភាគបួននៃចំនួនប្រជាជនសរុបរបស់ខ្លួន១២៨លាននាក់ដែលមានអាយុពី 65 ឆ្នាំឡើងទៅ។

ប្រភព៖ bangkokpost


  • បុរសដែលមានអាយុ១១២ឆ្នាំចាស់ជាងគេលើលោកបានទទួលមរណៈភាពហើយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: