លក្ខណៈ​សម្បត្តិ​ខ្លះ​ៗ​របស់​iPhone SE ឬ​iPhone 5SE

iPhone 6 និង​iPhone 6s បាន​ប្រកាស​ខ្លួន​កាល​ពី​ជាង​៦​ខែមុន​មក​ជាមួយ​នឹង​បច្ចេកវិទ្យា​ថ្មី​គឺ 3D Touch។​ជា​រៀង​រាល់​ឆ្នាំ​Apple តែង​តែ​ប្រកាស​ចេញ​ម៉ូដែល​ស្មាតហ្វូន​របស់​ខ្លួន​តែ​ម្ដង​ប៉ុណ្ណោះ​គឺ​នា​ខែ​កញ្ញា​ជា​រៀង​រាល់​ឆ្នាំ។​ដូច្នេះ​iPhone 7 នឹង​ត្រូវ​ប្រកាស​នា​ខែ​កញ្ញា​ឆ្នាំ​នេះ​ដូច​រាល់​ដង ប៉ុន្តែ​ក្នុង​ចន្លោះ​ពេល​នេះ​អាច​ថា​វា​ពិត​ជា​មិន​ធ្លាប់​មាន​ផង​ដែរ​ដែល​ថា​Apple គ្រោង​នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​របស់​ខ្លួន​ពីរ​ដង​ក្នុង​ឆ្នាំ​នេះ។​ហើយ​ការ​ប្រកាស​លើក​ទី​មួយ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នា​ចុង​ខែ​មិនា​នេះ​តែ​ម្ដង​។

iPhone SE ឬ​iPhone 5SE គឺ​ជា​ឈ្មោះ​ដែល​បាន​លេច​លឺ​នា​ពេល​កន្លង​មក​តែ​មិន​ទាន់​ប្រាកដ​​នៅ​ឡើយ​ដែល​ត្រៀម​បញ្ចេញ​មុខ​តាម​ពាក្យ​ចចាមអារ៉ាម​។មិន​ខុស​​ពី​អ្វី​ដែល​ខេមបូមេក​ធ្លាប់​បាន​ចុះ​ផ្សាយ​ឡើយ​iPhone SE នេះ​មាន​អេក្រង់​៤អ៊ីញ​ ដែល​វា​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​អ្នក​ចូល​ចិត្ត​ប្រើ​ប្រាស់​ទូរស័ព្ទ​អេក្រង់​តូច​ល្មម​​ហើយ​វា​ក៏​គ្រោង​មក​ជំនួស​iPhone 5s ដែល​ចេញ​តាំង​ពី​ឆ្នាំ​២០១៣​មក​ផង។​ផ្ទៃ​ខាង​មុខ​របស់​វា​នឹង​ដូច​iPhone 6 និង​6s ដែរ​គ្រាន់​តែ​វា​តូច​ប៉ុណ្ណោះ​តែ​ផ្នែក​ខាង​ក្រោយ​គឺ​ជា​ការ​រចនា​ចូល​គ្នា​រវាង​iPhone 5s និង​iPhone 6s។

លក្ខណៈ​សម្បត្តិ​ខ្លះ​ៗ​របស់​iPhone SE ឬ​iPhone 5SE

ចំណែក​ផ្នែក​ខាង​ក្នុង​វា​នឹង​បំពាក់​បន្ទះ​ឈីប​A9 ជំនួស​អោយ​A8ដែល​ធ្លាប់​លឺ​ក្នុង​ព័ត៌មាន​បែក​ធ្លាយ​លើក​មុន​។Apple បំពាក់​បន្ទះ​ឈីប​A9 នេះ​ទំនង​ដើម្បី​អោយ​វា​មាន​លក្ខណៈ​សម្បត្តិ​ខ្ពស់​បន្តិច​​​មុន​នឹង​បញ្ចេញ​iPhone 7។​បើ​តាម​ការ​បន្ថែម​SE នឹង​មាន​មុខ​ងារ​ពិសេស​ៗ​មួយ​ចំនួន​ដែរ​ដូច​ជា​Apple Pay, 4K Video, Live Photos និង​បន្ថែម​ថាមពល​ថ្ម ខ្លាំង​ជាង​iPhone 5s តែ​វា​ពិត​ជា​គួរ​អោយ​សោក​ស្ដាយ​ដែរ​ដោយ​សារ​វា​នឹង​មិន​មាន​បំពាក់​មុខ​ងារ​3D Touch នោះ​ទេ។

ចំពោះ​កាមេរ៉ា​វិញ​មាន​នឹង​បំពាក់​កាមេរ៉ា​ទំហំ​12 MP ដូច​6s ដែរ​ដែល​ពិត​ជា​ដំណឹង​មួយ​ដ៏​ល្អ​ផង​ដែរ​។​វា​ក៏​អាច​ថត​វីដេអូ​កម្រិត​4K និង​មាន​មុខ​ងារ​Live Photos ផង​ដែរ។Apple នឹង​នៅ​តែ​រក្សា​ពណ៌​ទាំង​បួន​របស់​ខ្លួន​សម្រាប់​iPhone ថ្មី​នេះ។​ចំណែក​ថ្ងៃ​ប្រកាស​វិញ​ប្រហែល​ជា​នៅ​ថ្ងៃ​ទី​២១​មិនា​ខាង​មុខ​នេះ​ហើយ​៕

ប្រភព ៖

ប្រែសម្រួល ៖ Leng Kim
​​​​​​​​​​​​​​