ស៊យ​អី​ស៊យ​ត្រកូល​ Manchester ទាំង​២​ចាញ់​ទាំង​២​ម៉ង

ក្នុង​ប្រកួត​ UEFA Champion League ជើង​ទី​១​កាល​យប់​មិញ​ក្លឹប​ត្រកូល​ Manchester ទាំង​ពីរ​នៅ​អង់គ្លេស​គឺ​ Manchester United និង Manchester City សុទ្ធ​តែ​បរាជ័យ​ដូច​គ្នា​ ។

ដោយ​ក្លឹប​ Man Utd បាន​បរាជ័យ​ដោយ​លទ្ធផល​១​ទល់​នឹង​២​ក្រោម​ថ្វី​ជើង​ក្លឹប​ PSV ។ ដោយ​ក្នុង​ការ​ប្រកួត​នេះ​ Mephis Depay ស៊ុត​បញ្ចូល​ទី​ឲ្យ​ Man Utd នាំ​មុខ​មុន​នៅ​នាទី​ទី​៤១​ តែ​នៅ​នាទី​៤៥+២​កីឡាករ​ Hector Moreno តាម​បាន​ស្មើ​ឲ្យ​ PSV ខណៈ​នៅ​នាទី​៥៧​កីឡាករ​ Luciano Narsingh ស៊ុត​បញ្ចូល​ទី​ឲ្យ​ PSV នាំ​មុខ​វិញ​ម្ដង​ហើយ​មួយ​គ្រាប់​នេះ​ក៏​ជា​ធ្វើ​ឲ្យ​ Man Utd បរាជ័យ​តែ​ម្ដង​ ។

ដោយ​ឡែក​ Man City បាន​បរាជ័យ​ដោយ​លទ្ធផល​១​ទល់​នឹង​២​ក្រោម​ថ្វី​ជើង​ក្រុម​ Juventus ។ ដោយ​គ្រាប់​ក្នុង​ការ​ប្រកួត​នេះ​កើត​ឡើង​នៅ​តង់​ទី​២​ទាំង​អស់​ដោយ​គ្រាប់​ដំបូង​គឺ​ជា​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការពារ​មួយ​រូប​របស់​ Juventus ដែល​ធ្វើ​ឲ្យ​ Man City ធ្វើ​ការ​នាំ​មុខ​មុន​ តែ​ទោះ​យ៉ាង​ណា​នៅ​នាទី​៧០​កីឡាករ​ Mario Manzukicជា​អ្នក​រក​គ្រាប់​តាម​ស្មើ​ឲ្យ​ Juventus មក​វិញ​ ហើយ​នៅ​នាទីទី​៨៣​កីឡាករ​ Alvaro Morata ជា​អ្នក​រក​គ្រាប់​បាល់​ជ័យជំនះ​សម្រាប់​ Juventus ។

អត្ថបទ ៖ វិចទ័រ


  • ស៊យ​អី​ស៊យ​ត្រកូល​ Manchester ទាំង​២​ចាញ់​ទាំង​២​ម៉ង已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ចំនេះដឹង
Tags: