Samsung នឹង​រៀប​ចំ​បញ្ចេញ​ tablets ថ្មី​ដែល​ដំណើការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10

អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​មិន​បាន​ចង​ចាំ​អំពី​Samsung tablets ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ដែល​វា​មាន​ម៉ាក​ Ativ របស់​ក្រុមហ៊ុន​កូរ៉េ​នោះ​ទេ។​ ថ្មីៗ​ដោយ​សារ​ក្រុម​ហ៊ុន​កូរ៉េ​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន​ ក៏​បាន​សម្រេច​ចិត្ត​ផ្អាក​ការ​ផលិត​ ផលិត​ផល​ម៉ាក​ Ativ នេះ​មួយ​រយះ។​

តាម​ប្រភព​ព័ត៌មាន​ពី​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុនSamsung នឹង​បង្កើត​ tablets ថ្មី​មួយ​ដោយ​ខ្លួន​ឯង​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10។ វា​នឹង​ត្រលប់​មក​ជា​មួយ​នឹង​ Super​ AMOLED touch​screen ដំណើរ​ការ​ដោយ​ Intel Core M processor (14nm), រ៉េម (RAM) 4GB ភ្ជាប់​ជា​មួយ​នឹង​ S-Pen ពិសេស​ជាង​នេះ​ទៅ​ទៀត​រូបរាង​ដ៏​ទាក់​ទាញ​របស់​វា​អាច​នឹង​មាន​កម្រាស់​ត្រឹម​តែ ​6.2mm នឹង​មាន​ទម្ងន់​ 600gតែ​ប៉ុណ្ណោះ។

គេ​មិន​បាន​បញ្ជាក់​អំពី​កម្រិត​នៃ​ភាព​ច្បាស់​របស់​អេក្រង់​វា​នោះ​ទេ​ ប៉ុន្តែ​យើង​អាច​ប៉ាន់​ស្មាន​បាន​ថា​កម្រិត​នៃ​ភាព​ច្បាស់​របស់​អេក្រង់​វា​ប្រហែល​ជា ​2,560×1,600 ឬ 3,840×2,400 ភិចសែល ដែល​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ប្រើ​ប្រាស់។

ប្រសិន​បើ​ Samsung​ tablets ប្រភេទ​នេះ​ដំណើរ​ការ​ល្អ​ វា​ក៏​ជា​ឱកាស​សម្រាប់​អ្នក​ប្រើ​ប្រាស់​អាច​សាក​ល្បង​បច្ចេកៈ​វិទ្យា​ថ្មី​នេះ​ផង​ដែរ។

ប្រែសម្រួល ៖ Oueng Mengsae
ប្រភព ៖


  • Samsung នឹង​រៀប​ចំ​បញ្ចេញ​ tablets ថ្មី​ដែល​ដំណើការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: