ជឿទេថាកម្មវិធីនេះ អាចអោយiPhone របស់អ្នករក្សាទុករូបថតគ្មានកំណត់

ទោះ iPhone 16GBក៏​លែង​បារម្ភ​រឿង​ពេញ​មេម៉ូរី​ទៀត​ហើយ​ គ្រាន់​តែ​មាន​កម្មវិធី​នេះ​ក្នុង​iPhone​ របស់​អ្នក​ហើយ​វា​ក៏​មិន​មែន​ជា​រឿង​កុហក​ទេ ដែល​iPhone​ 16GBរបស់​អ្នក​អាច​រក្សា​ទុក​រូប​មិន​កំណត់​នោះ​។

ដោយ​សារ​តែ​ពេល​នេះ Google បាន​បង្កើត​កម្មវិធី Google​ Photosដើម្បី​អាច​អោយ​អ្នក​រក្សា​រូប​ថត​របស់​អ្នក​ទុក​ដោយ​គ្មាន​កំណត់​នូវ​ទំហំ​មេម៉ូរី​បើសិន​ជា​យើង​ជ្រើស​រើស​កំរិត​រូបភាព​High Resolutionឬ​ក៏​ទំហំ Drive 15 GBបើ​យើង​រើស​ការ​រក្សា​រូបទុក​នៅ​លក្ខណះ​ដើម​(Original Resolution)។ Google Photos អាច​រក្សា​ទុក​រូប​ថត​ដែល​ថត​ចេញ​ពី​iPhoneរបស់​អ្នក​ដោយ​ធ្វើ​ការUploadចូល​ទៅ​ក្នុង Drive របស់​វា។លោក​អ្នក​ក៏​អាច​ទាញ​យក​រូប​នេះ​បាន​គ្រប់​ពេល​វេលា​ឬ​ក៏​គ្រប់​ទីក​ន្លែង នៅ​លើ​Laptopឬ​ក៏​ទូរសព្ទ​ផ្សេង​ទៀត​ក៏​បាន ដោយ​គ្រាន់​តែ​log inចូល​ក្នុង​គណនី​ Google Photos របស់​អ្នក។

ចាំ​អង្កាល​ទៀត តោះ​ទាញ​យក​​វា​ដាក់​ទូរសព្ទ​របស់​យើង​ទាំង​អស់​គ្នា

អត្ថបទដោយ ៖ Leng Kim


  • ជឿទេថាកម្មវិធីនេះ អាចអោយiPhone របស់អ្នករក្សាទុករូបថតគ្មានកំណត់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: