​ខ្សែ​ការពារ​ដ៏​សំខាន់​មួយ​រូប​របស់​ Barcelona អាច​និង​ត្រូវ​ជាប់​ពិន័យ​ដល់​១២​សប្ដាហ៍​

ខ្សែ​ការ​ពារ​មួយ​រូប​របស់​ Brarcelona កីឡាករ​ Gerard Pique អាច​និង​ត្រូវ​ជាប់​ពិន័យ​មិន​ឲ្យ​ប្រកួត​រហូត​ដល់​១២​សប្ដាហ៍​ ដោយ​សារ​តែ​ការ​ជេរ​ទៅ​លើ​អាជ្ញា​កណ្ដាល​ ។

កីឡាករ​ Gerard Pique ដែល​ទទួល​បាន​កាត​ក្រហម​អំឡុង​ពេល​ប្រកួត​ក្នុង​ពាន​រង្វាន់​ Spainish Super Cup ដោយ​សារ​តែ​រូប​គេ​មិន​ពេញ​ចិត្ត​នូវ​ការ​សម្រេច​របស់​លោក​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​ហើយ​រូប​គេ​ក៏​បាន​ប្រើ​ពាក្យ​ជេរ​ប្រមាថ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​គេ​ត្រូវ​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​ ហើយ​នៅ​ពេល​នេះ​រូប​គេ​អាច​ត្រូវ​ជាប់​ពិន័យ​រហូត​ដល់​១២​សប្ដាហ៍​មិន​ឲ្យ​ចូល​រួម​ប្រកួត​ដោយសារ​តែ​ទង្វើ​មិន​សមរម្យ​បែប​នេះ​ ។

ទោះ​យ៉ាង​ណា​ក្រោយ​ពី​មាន​រឿង​បែប​នេះ​កើត​ឡើង​ Pique បាន​សរសេរ​នៅ​ Tweeter របស់​ខ្លួន​ថា​ « ខ្ញុំ​សូម​អភ័យ​ទោស​សម្រាប់​កំហុស​ដែល​បាន​កើត​ឡើង​ចំពោះ​លោក​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​ ដោយ​សារ​តែ​ក្នុង​ការ​ប្រកួត​ខ្ញុំ​ពិត​ជា​មាន​ភាព​តាន​តឹង​យ៉ាង​ខ្លាំង​ »៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ​ខ្សែ​ការពារ​ដ៏​សំខាន់​មួយ​រូប​របស់​ Barcelona អាច​និង​ត្រូវ​ជាប់​ពិន័យ​ដល់​១២​សប្ដាហ៍​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: