” ស្នេហាខ្ញុំផ្ទុយវណ្ណៈ ” Original Song ពី​យុវជន​ពិការ​ម្នាក់​ ពិត​ជា​ពីរោះ​​មិន​សរសើរ​មិន​បាន

នៅ​លើ​បណ្ដាញ​សង្គម​ កាល​ពី​ពេល​ថ្មីៗ​គេ​សង្កេត​ឃើញ​មាន​ការ​ចែក​រំលែក​នូវ​វីដេអូ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា​ ស្នេហាខ្ញុំផ្ទុយវណ្ណៈ ក្នុង​នោះ​ដែរ​ក៏​មាន​ការ​បញ្ចេញ​មតិ​សរសើរ​ពី​សមត្ថភាព​របស់​យុវវជន​ម្នាក់​នេះ​ផង​ដែរ​។

អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​បំផុត​ទៅ​លើ​វីដេអូ​ចម្រៀង​នេះ​គឺ​​យុវជន​ដែល​​ម្ចាស់​សំនៀង​ដ៏​ពីរោះ​ម្នាក់​នេះ​គឺ​ជា​មនុស្ស​ពិការ​ជើង​​ម្នាក់​​ ប៉ុន្តែ​បើ​ទោះ​បី​ជា​គាត់​ពិការ​ក៏​ពិត​មែន​ ក៏​គាត់​នៅ​តែ​អាច​បង្ហើរ​សំនៀង​បាន​យ៉ាង​ពីរោះ អម​ជាមួយ​នឹង​សមត្ថភាព​លេង​ហ្គីតា​ដ៏​គួរ​ឲ្យ​ស្ងើច​សរសើរ​។

នៅ​ពី​ក្រោម​វីដេអូ​ចម្រៀង​នេះ​យើង​ក៏​សង្កេត​ឃើញ​មាន​ប្រយោគ​ខ្លះៗ​ដែល​រៀប​រាប់​ពី​ការ​ពាក្យ​ក្នុង​ចិត្ត​របស់​គាត់​មាន​អត្ថន័យ​ដូច​ខាង​ក្រោម​ ៖

ខ្ញុំ​ស្រលាញ់​អ្វី​ដែល​ខ្ញុំ​មាន តែ​ក៏​អន់​ចិត្ត​ខ្លះ​ៗ​ដែរ ខ្ញុំ​ស្រលាញ់​សិល្បៈ ហើយ​ក៏​ចង់​ចូល​រួម​លើក​ស្ទួយ​វិស័យ​សិល្បៈ ទោះ​បើ​ខ្ញុំ​ពិការ​ក៏​មិន​ថ្វី​ដែរ ខ្ញុំ​និង​ឈាន​​ទៅ​មុខ​ដោយ​សារ​មាន​អ្នក​លើក​ទឹក​ចិត្ត​ .
បទ: ស្នេហា​ខ្ញុំ​ផ្ទុយ​វណ្ណៈ និពន្ធ ដោយ ឈន សុធិរ៉ា Khmer original song សូម​ជួយ​ចែក​រំលែក

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​យុវជន​ម្នាក់​​ដែល​ជា​ម្ចាស់សំនៀង​នេះ​មាន​ឈ្មោះ​នៅ​ក្នុង Facebook ថា ហើយ​​បទ​ចម្រៀង​ដែល​គាត់​បាន​ច្រៀង​ត្រូវ​បាន​និពន្ធ​ដោយ​ ឈន សុធិរ៉ា ។

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖

ខ្ញុំស្រលាញ់អ្វីដែលខ្ញុំមាន តែក៏អន់ចិត្តខ្លះៗដែរ ខ្ញុំស្រលាញ់សិល្បៈ ហើយក៏ចង់ចូលរួមលើកស្ទួយ វិស័យសិល្បៈ ទោះបើខ្ញុំពិការក៏មិនថ្វីដែរ ខ្ញុំនិងឈានទៅមុខដោយសារមានអ្នកលើកទឹកចិត្ត . បទ: ស្នេហាខ្ញុំផ្ទុយវណ្ណៈ និពន្ធ ដោយ ឈន សុធិរ៉ា Khmer original song សូមជួយចែកលំលែក

Posted by on Thursday, October 15, 2015

 

ទាំង​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ជន​ពិការ​ក៏​​មាន​សមត្ថភាព​ផង​ដែរ មិន​ថា​ស្ថិត​ក្នុង​សង្គម​ការ​ងារ​ សិល្បៈ ឬ​ក៏​ផ្នែក​ផ្សេងៗ​នោះ​ទេ។ នៅ​កម្ពុជា​គេ​ក៏​សង្កេត​ឃើញ​ថា​មាន​ជន​​ពិការ​ជា​ច្រើន​បាន​ចូល​រួម​ក្នុង​សកម្មភាព​មនុស្ស​ធម៌​ផង​ដែរ។ ដូចនេះ​សូម​កុំ​មាន​ការ​រើស​អើង​ចំពោះ​ជន​ពិការ​ ពីព្រោះ​ពួក​ក៏​មាន​សមត្ថភាព ហើយ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន​របស់​ពួក​គាត់​ផង​​ដែរ៕​

អត្ថបទដោយ ៖ ជលស័យ

  • ” ស្នេហាខ្ញុំផ្ទុយវណ្ណៈ ” Original Song ពី​យុវជន​ពិការ​ម្នាក់​ ពិត​ជា​ពីរោះ​​មិន​សរសើរ​មិន​បាន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: