រឿង​ស្នេហា​ ៩០ កាក់

វីដេអូ​ភាពយន្ត​ខ្លី​​បែប​អប់រំ​ពី​ជីវិត​ស្នេហា​ដែល​មាន​ចំណង​ជើង​ថា ​ស្នេហា​ ៩០ កាក់ ឬ The Story of 90 Coins បាន​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ទស្សនា​រំភើប​ស្ទើរ​ ស្រក់​ទឹក​ភ្នែក​ ពី​សាច់​រឿង​ដ៏​ស៊ី​ជម្រៅ​មួយ​នេះ។

សាច់​រឿង​បាន​ចាប់​ផ្ដើម​ជាមួយ​នឹង​បុរស​ម្នាក់​ដែល​​​បាន​សុំ​មិត្ត​ស្រី​របស់​ខ្លួន​រៀប​ការ​ ប៉ុន្តែ​មិត្ត​ស្រី​របស់​គាត់​មិន​ទាន់​យល់​ព្រម​នោះ​ទេ​។ គាត់​ក៏​បាន​ស្នើ​សុំ​មិត្ត​ស្រី​របស់​គាត់​រយៈ​ពេល ៩០ ថ្ងៃ​ដើម្បី​ឲ្យ​គាត់​បង្ហាញ​នូវ​ក្ដី​ស្រលាញ់​ក៏​ដូចជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​គាត់​ដើម្បី​ឲ្យ​នាង​យល់​ព្រម​រៀបការ​ជាមួយ​គាត់។

ក្នុង​រយៈ​ពេល​ ៩០ ថ្ងៃ​គាត់​តែង​តែ​ប្រគល់​ប្រាក់​ ១ កាក់​ទៅ​​ឲ្យ​មិត្ត​ស្រី​របស់​គាត់​ដោយ​​ខ្ចប់​ក្នុង​ក្រដាស​ដែល​បាន​សរសេរ​​រឿង​រ៉ាវ​អ្វី​ម្យ៉ាង​ជា​រៀង​រាល់​ថ្ងៃ។ ចង់​ដឹង​ទេ​ថា​រយៈ​ពេល ៩០ ថ្ងៃ​ក្រោយ​មិត្ត​ស្រី​របស់​គាត់​យល់​ព្រម​រៀបការ​ជាមួយ​គាត់​ដែរ​ឬ​ទេ ? គាត់​បាន​សរសេរ​អ្វី​នៅ​លើ​ក្រដាស​ដែល​ខ្ចប់​កាក់​? ហើយ​នឹង​មាន​រឿង​រ៉ាវ​អ្វី​កើត​ឡើង​បន្ទាប់​មក​ទៀត​? សូម​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា ៖

កុំ​ធ្វើ​ឲ្យ​ការ​សន្យា​ប្រែក្លាយ​ត្រឹម​តែ​ជា​ការ​ចង​ចាំ​ដ៏​ល្អ

អត្ថបទដោយ ៖ ជលស័យ