Hotel Transylvania វគ្គ2 ​កាន់​តែ​គួរឲ្យ​ចាប់​អារម្មណ៍

សម្រាប់​ប្រិយមិត្ត​ដែល​ជា Fan របស់​ខ្សែ​ភាព​យន្ត​គំនូរ​ជីវចល 3D រឿង Hotel Transylvania​ ពិត​បាន​ជក់​ចិត្ត​ដិត​អារម្មណ៍​ជាមួយ​ខ្សែ​ភាព​យន្ត​មួយ​នេះ​កាល​ពី​ភាគ​មួយ​ជាក់​ជា​មិន​ខាន។

ហើយ​ក្នុង​ពេលឆាប់​ៗនេះ​ ខ្សែ​ភាព​យន្ត គំនូរ​ជីវចល​3D ដ៏​ល្អ​មើល​មួយ​នេះ​នឹង​បង្ហាញ​ខ្លួន​ម្ដង​ទៀត​នៅ​ក្នុង​ភាគ​ ២ ដែល​មាន​ចំណង​ជើង​ថា Hotel Transylvania 2 បើ​តាម​ប្រភព​ព័ត៌មាន​ផ្លូវ​ការ​របស់​ក្រុមហ៊ុន Sony Pictures Entertainment បាន​បញ្ជាក់​ថា​វគ្គ2 នឹង​ចាប់​បញ្ចាំង​នៅ​សហរដ្ឋអាមេរិក​នៅ ថ្ងៃ ទី​ 25 ខែ​កញ្ញា ឆ្នាំ 2015 ខាង​មុខ​នេះ។ Sony Pictures ក៏​បាន​បញ្ចេញ​នូវ​វីដេអូ​ Trailer របស់​ខ្សែ​ភាព​យន្ត​មួយ​នេះ​ ចំនួន​ ២ ផង​ដែរ។ តោះ​ទៅ​ទស្សនា​ វីដេអូTrailer របស់ Hotel Transylvania 2 ទាំង​អស់​គ្នា ៖


អត្ថបទដោយ ៖ Mr Dee
ប្រភព ៖ Sony Pictures