Smartphone ស៊េរី​ថ្មី​ដែល​មាន​សមត្ថភាព​កាន់​ថ្ម​បាន​រហូត​ដល់ 15 ថ្ងៃ

ដោយ​ឃើញ​ថា​អ្នក​ប្រើ​ប្រាស់ Smart Phone បច្ចុប្បន្ន​ភាគ​ច្រើន​តែង​តែ​មាន​ការ​ព្រួយបារម្មណ៍អំ​ពី​ទូរស័ព្ទ​របស់​ខ្លួន​ឆាប់​អស់​ថ្ម។

ដូច្នេះ​​ហើយ​ក្រុម​ហ៊ុន​ចិន​ដែល​មាន​ឈ្មោះ​ថា Oukitel ក៏​​បាន​ផលិត​ស្មាតហ្វូន ដល់​ស្រស់​ស្អាត​មួយ​ឡើង​ដើម្បី​បំរើ​ដល់​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ប្រើប្រាស់​។ សមត្ថភាព​របស់ Smart Phone មួយ​គ្រឿង​នេះ​គឺ​អាច​កាន់​ថ្ម​បានយូរ​ជាង​ពីរ​សប្ដាហ៍​​ចំពោះ​សកម្មភាព​អ្នក​ប្រើប្រាស់​ធម្មតា។

Oukitel មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិនហើយ​ទើប​តែ​បាន​ចេញ​ផ្សាយ វាមានប្រព័ន្ធ​ប្រតិបត្តិការ Android ជា​មួយ​នឹងការកាន់​ថ្ម​បាន ពីរ​ស​ប្តា​ហ៍ដោយមិនបានសាក់ថ្ម ​ វា​មាន​​ទំហំ​ដូច​ ទូរស័ព្ទ iPhone 6S និងកាន់ថ្ម​ពី 10 ទៅ 15 ថ្ងៃ​នៅ​ក្រោម “ការ​ប្រើ​ប្រាស់​ធម្មតា​”។ ក្រៅ​ពី​សមត្ថភាព​ថ្ម​ដ៏​អស្ចារ្យ​ហើយ​ទូរសព្ទ​ ​K10000 នូវ​មាន​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​ដូចជា វា​មាន​ទំហំអេក្រង់​ 5,5 អ៊ីញ​ជាមួយ resolution បង្ហាញ​រូបភាព​ក្នុង​កម្រិត 720p​, CPU ប្រភេទ quad​-core processor ​​ល្បឿន 1GHz មានទំហំ RAM 2GB និង​ អង្គផ្ទុក​ទិន្នន័យ​ទំហំ 16GB (អាច​បន្ថែម​ MicrosSD Card)៕

អត្ថបទ៖​ TC01
ប្រភព៖ 


  • Smartphone ស៊េរី​ថ្មី​ដែល​មាន​សមត្ថភាព​កាន់​ថ្ម​បាន​រហូត​ដល់ 15 ថ្ងៃ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: