អស្ចារ្យ​ប៊ិច​សាមញ្ញ​ពិសេស​ដែល​អាច​គូស​ Circuit ឲ្យ​ដំណើរ​ការ​បាន​នៅ​លើ​អ្វី​ក៏​បាន​

​ កន្លង​មក​លោក​អ្នក​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ និង​ជាពិសេស​អ្នក​ដែល​មាន​ចំណេះ​ដឹង​ខាង​អគ្គិសនី​ និង​អេឡិចត្រូនិច​ ដោយ​ចង់​បង្កើត​នូវ​ Circuit មួយ​យើង​ត្រូវ​ការ​ខ្សែ​ភ្លើង​ដើម្បី​ត​ខ្វាត់​ខ្វែង​ និង​ផ្សា​ចុះ​ឡើង​ វា​ពិបាក​ខ្លាំង​ណាស់។ តែ​ពេល​នេះ​វាមិន​ពិបាក​ដូច​មុន​ទៀត​ទេ​ ដោយ​ផលិតផល​ថ្មី​គឺ​ ប៊ិច​គូស​ Circuit ម៉ូដែល​ NECTRO ដែល​យើង​អាច​ធ្វើ​ការ​គូស​នូវ​គំនូស​ Circuit​ លើ​ក្រដាស​, ក្តារ​ខៀន​, ឬ​អ្វី​ផ្សេងៗ​ទៀត​ដែល​យើង​អាច​គូស​បាន​ ដោយ​ទឹក​របស់​ប៊ិច​នោះ​ធ្វើ​ពី​សារធាតុ​ចំលង​ចរន្ត​អគ្គិសនី​ពិសេស​ម៉្យាង​។ ប៊ិច​នោះ​ដែរ​វា​មាន​មុខ​ពីរ​ សម្រាប់​ធ្វើ​ការ​គូស​ និង​លុប​វា​ ដោយ​បង្កើត​ភាព​ងាយ​ស្រួល​ដល់​ការ​ប្រើប្រាស់​ លើស​ពីនេះ​ទៅ​ទៀត​វា​សាក​សម​នឹង​ប្រើប្រាស់​នៅ​តាម​ស្ថាប័ន​អប់រំ​សម្រាប់​សិស្ស​ និស្សិត​ដែល​សិក្សា​លើ​មុខ​វិទ្យា​វិទ្យាសាស្រ្ត​ ជា​ពិសេស​ខាង​អគ្គិសនី​-អេឡិចត្រូ​និច​ និង​ប្រើប្រាស់​តាម​ឡាប៊ូ​ ពិសោធ​ផង​ដែរ​។ ដោយ​ប៊ិច​នោះ​តម្លៃ​ប៉ាន់​ស្មាន​ត្រឹម​តែ​ 15$ ដោយ​នឹង​ចេញ​លក់​ឆាប់ៗ​ខាង​មុខ​នេះ​។

បើ​ចង់​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដែអូ​ទាំងអស់​គ្នា​

អត្ថបទ៖ Nicolar
ប្រភព៖


  • អស្ចារ្យ​ប៊ិច​សាមញ្ញ​ពិសេស​ដែល​អាច​គូស​ Circuit ឲ្យ​ដំណើរ​ការ​បាន​នៅ​លើ​អ្វី​ក៏​បាន​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ចំនេះដឹង
Tags: