​អនុវត្ត​​​ទម្លាប់​តូចៗ​​ទាំង៦យ៉ាង​​នេះ ​​​​​អាច​ផ្លាស់​ប្ដូរ​ជីវិត​អ្នក​បាន​​

អ្នកគួរចំណាយពេលគិតឡើងវិញ រាល់ពេលដែលអ្នកធ្វើការសម្រេចចិត្តនាពេលកន្លងមក។ មិនថា អ្នកសម្រេចចិត្តចំណាយពេលវេលាទាំងនោះទៅធ្វើអ្វីទេ គឺវាជាអ្វីដែលអ្នកវិនិយោគទាំងអស់។ មានសុភាសិតមួយពោលថា «ដើម្បីធ្វើអ្វីមួយអោយបានល្អ វាត្រូវចំណាយពេល១000 ម៉ោងសម្រាប់វឹកហាត់»។  ដូចគ្នានេះដែរ បើអ្នកចំណាយពេលកាន់តែច្រើនទៅធ្វើវា អ្នកនឹងកាន់តែប្រសើរឡើងទៅតាមហ្នឹងដែរ។ ដូច្នេះហើយ រាល់អ្វីៗក៏ដោយ ត្រូវចាប់ផ្តើមពីជំហានតូចៗឡើងទៅ។

១) ត្រូវតែងើបពីគេងពេលដល់ម៉ោង៖ ការដាក់ម៉ោងរោទ៍គឺគ្រាន់តែប្រាប់អ្នកថាដល់ម៉ោងតែប៉ុណ្ណោះ។ ការភ្ញាក់ពីគេងពេលឭសំឡេងម៉ោងរោទ៍គឺជាកិច្ចសន្យាទីមួយដែលអ្នកធ្វើចំពោះខ្លួនឯង។ បើអ្នកងើបហើយ តែមិនអើពើពីវា មានន័យថាអ្នកបានចាប់ផ្តើមថ្ងៃថ្មីខុសទៅហើយ ព្រោះអ្នកបានក្បត់កិច្ចសន្យាចំពោះខ្លួនឯង។ ដូច្នេះត្រូវផ្លាស់ប្ដូរទម្លាប់អាក្រក់ចេញ។

២) សរសេរគំនិត១០ជាប្រចាំថ្ងៃ៖ ការចង់បានគំនិតដែលល្អៗត្រូវការពេលដើម្បីគិត។ ដូច្នេះហើយ បើអ្នកកត់ត្រារាល់គំនិតល្អៗដែលអ្នកទទួលបានពីសៀវភៅជាប្រចាំថ្ងៃ អ្នកនឹងការភ្ញាក់ផ្អើលនៅពេលមានគំនិតល្អៗចេញពីខួរក្បាលរបស់អ្នក។

៣) បរិភោគអាហារដែលមានផ្ដល់ល្អចំពោះសុខភាព៖ បើអ្នកមិនទទួលទានអាហារដែលមិនបង្កផលល្អដល់សុខភាពនោះទេ អ្នកនឹងមានបញ្ហាជាច្រើននាថ្ងៃខាងមុខ។ អ្នកដឹងហើយថា សុខភាពសំខាន់ជាងអ្វីៗទាំងអស់។ បើអ្នកមិនធ្វើតាមទេ នៅទីបំផុត អ្នកនឹងត្រូវចំណាយលុយដើម្បីព្យាបាលសុខភាព។

៤) អានសៀវភៅ៣០នាទីជាប្រចាំ៖ ការអានសៀវភៅ៣០នាទីជាប្រចាំថ្ងៃអាចបង្កើនចំណេះដឹងដល់កម្រិតមួយដែលអ្នកខ្លួនឯង មិនហ៊ាននឹងជឿ។ បើអ្នកគ្រាន់តែសៀវភៅពីរក្បាលក្នុងមួយខែ ២៤ក្បាលក្នុងមួយឆ្នាំ អ្នកអាចស្រមៃមើញថា តើអ្នកអាចកើនចំណេះដល់កម្រិតណាដែរក្នុងមួយឆ្នាំ។

៥) ការតាំងសមាធិ៖ អ្នកអាចធ្វើវានៅពេលណាក៏បានដែរ ដោយគ្រាន់តែអង្គុយនៅស្ងៀម។ គោលបំណងនៃការធ្វើសមាធិនោះគឺ ដើម្បីអោយអ្នកមានឪកាសគិតពីគំនិតរបស់អ្នក និងគិតពីអ្វីដែលអ្នកត្រូវធ្វើ។ ដូច្នេះហើយ អ្នកមានគោលបំណងច្បាស់លាស់។

៦) គិតរឿងឡើងវិញមុនគេង៖ ជារៀងរាល់យប់ មុនពេលអ្នកចូលគេង អ្នកគួរតែយកពេល៥នាទីដើម្បីមើលអ្វីដែលអ្នកបានធ្វើនៅថ្ងៃនេះ។ សរសេររឿងដែលល្អៗក្នុងសៀវភៅកំណត់ត្រារបស់អ្នក និងអ្វីដែលអ្នកចង់ធ្វើនៅថ្ងៃស្អែក៕

ប្រភព៖ bizkhmer

អ្នកនឹងចូលចិត្ត

  • ​អនុវត្ត​​​ទម្លាប់​តូចៗ​​ទាំង៦យ៉ាង​​នេះ ​​​​​អាច​ផ្លាស់​ប្ដូរ​ជីវិត​អ្នក​បាន​​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: