Bayern Munich ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​តែ​គិត​ថា​ Napoli អត់​លក់​ឲ្យ​ទេ​

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Napoli គឺ​កីឡាករ Gonzalo​ Higuain កំពុង​ក្លាយ​ជា​គោល​ដៅ​របស់​ក្លឹប​ធំ​ៗជា​ច្រើន​​ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​១៩​ប្រកួត​នៅ​ក្រប​ខណ្ឌ​ អ៊ីតាលី​ Seria A នៅ​រដូវ​កាល​នេះ​ ។

ហើយ​ថ្មីៗ​នេះ​ប្រធាន​ក្លឹប​ Bayern Munich លោក​ Karl-Heinz Rummeniggue បាន​និយាយ​ថា​ក្លឹប​របស់​លោក​ក៏​កំពុង​ចាប់​អារម្មណ៍​លើ​កីឡាករ​ Higuain តែ​លោក​មិន​ជឿ​ថា​ក្លឹប​ Napoli ដាច់​ចិត្ត​លក់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទេ​ ។

ដោយ​លោក​ Rummeniggue បាន​ប្រាប់​ទៅ​សារព័ត៌មាន​ថា​ « Higuain គឺ​ជា​ប្រភេទ​កីឡាករ​ដែល​ក្លឹប​យើង​ត្រូវ​ការ​ គេ​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​រដូវ​កាល​នេះ ហើយ​ពួក​យើង​ពិត​ជា​ចង់​បាន​គេ​មក​រួម​ក្រុម​ » ។

លោក​ Rummeniggue បាន​បន្ថែម​ថា​ «​ តែ​យ៉ាង​ណា​ខ្ញុំ​គិត​ថា​វា​ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ​ ព្រោះ​មិត្ត​ខ្ញុំ​គឺ​ Aurelio De Laurentis ( ដែល​ជា​ប្រធាន​របស់​ក្លឹប​ Napoli ) និង​មិន​លក់​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​ដូច​ជា​ Higuain នោះ​ទេ​ » ។

គួរ​រំលឹក​ថា​ក្លឹប​ Napoli បាន​ទិញ​កីឡាករ​ Higuain ពី​ក្លឹប​ Real Madrid កាល​ពី​ឆ្នាំ​២០១៣​ក្នុង​តម្លៃ​ប្រមាណ​ជា​៤០​លាន​អ៊ឺរ៉ូ​ ហើយ​តាំង​ផ្លាស់​មក​លេង​នៅ​ក្លឹប​ Napoli កីឡាករ​ Higuain បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៧៣​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​១២៧​ប្រកួត​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Bayern Munich ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​តែ​គិត​ថា​ Napoli អត់​លក់​ឲ្យ​ទេ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: