​អ្នក​គ្រូ​នៅ​ក្នុង​បទ Daddy របស់​ PSY ធ្លាប់​ជា​តួ​​ឯក​ស្រី​ក្នុង​រឿង​ក្ដៅ​សាច់

ក្រោយ​​ការ​ចេញ​​ផ្សាយ​បាន 3 ថ្ងៃ​ បទ​ Daddy របស់​តារា​ចម្រៀង​លេង​មាឌ​របស់​កូរ៉េ PSY បាន​ទទួល​ការ​ចុច​ទស្សនា​រហូត​ទៅ​ដល់​ជាង ២៥ លាន​ដង។

បើ​​ក្រឡេក​​ទៅ​មើល​​​ពី​វីដេអូ​ចម្រៀង​​ Daddy នេះ​វិញ​គឺ​មាន​លក្ខណៈ​ប្លែក​ និង​កំប្លែង​ ហើយ​​​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បីៗ​មួយ​ចំនួន​ ដោយ​ក្នុង​នោះ​ក៏​មាន​វត្តមាន​របស់​តួ​ឯក​​ស្រី​ក្នុង​រឿង​ Sex is Zero ដែល​ជា​រឿង​ក្ដៅ​សាច់​របស់​កូរ៉េ​ផង​ដែរ។

តារា​សម្ដែង​ស្រី​ដ៏​ស្រស់​ស្អាត​​ម្នាក់​នេះ​មាន​ឈ្មោះ​ថា​ Ha Ji-won ឬ Jeon Hae-rim គឺ​ជា​តារា​ស្រី​​វ័យ​ 37ឆ្នាំ ដ៏​ល្បី​ឈ្មោះ​មួយ​របស់​កូរ៉េ។ Ha Ji-won ធ្លាប់​បាន​ចូល​រួម​សម្ដែង​នូវ​ខ្សែភាព​យន្ត​​ជា​ច្រើន​ក្នុង​​វិស័យ​ភាពយន្ត​កូរ៉េ​ដែល​មាន​ដូចជា​ Sex is Zero, The King 2 Hearts , Empress Ki និង​រឿង​ The Time We Were Not in Love ជាដើម៕​​​​

ដោយ ៖ សំណាង


  • ​អ្នក​គ្រូ​នៅ​ក្នុង​បទ Daddy របស់​ PSY ធ្លាប់​ជា​តួ​​ឯក​ស្រី​ក្នុង​រឿង​ក្ដៅ​សាច់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: