សម្រកក្បាលពោះដោយយ៉ាអួ

យ៉ាអួ ឬ ទឹកដោះគោជូ ​ដូចដែលយើងបានដឹងរួចមកហើយថា វាមិនត្រឹមតែជួយបំបាត់បញ្ហាក្លិនមាត់នោះទេ វាថែមទាំងជួយសម្រកក្បាលពោះយើងបានទៀតផងជាពិសេសសម្រាប់មិត្តសុភាពនារីទាំងឡាយ។ បញ្ហាដុះក្បាលពោះជាបញ្ហាធំរបស់ស្ត្រីនៅពេលដែលស្លៀកពាក់សំពត់ខោអាវទៅមានក្បាលពោះហៀរចេញមកក្រៅធ្វើអោយបាត់បង់ទំនុកចិត្តលើខ្លួនឯង ប៉ុន្តែយ៉ាអួអាចជួយអ្នកបាន។ យ៉ាអួមានអត្ថប្រយោជន៏ចំពោះរាងកាយយ៉ាងច្រើនវាសម្បូរទៅដោយវីតាមីន កាល់ស្យូម ប្រូតេអ៊ីន និង បាក់តេរីល្អ មានចំណែកធ្វើអោយក្រពះ និង​ពោះវៀនធ្វើការបានល្អ ព្រោះបាក់តេរីល្អបំពេញមុខងាររំលាយជាតិស្ករ និង​ កាបូនអ៊ីដ្រាត ដូច្នេះហើយពេលដែលយើងទទួលទានយ៉ាអួនេះទៅ វានឹងទៅបំផ្លាញជាតិស្ករ និង​ កាបូនអ៊ីដ្រាតបញ្ចេញមកក្រៅ។ យើងអាចទទួលទានបានជាមួយផ្លែឈើផ្សេងៗដូចជា ផ្លែប៉ោម ល្ហុង ចេក ម្នាស់ ។ល។ ឬ ទទួលទានជាមួយគ្រាប់ធញ្ញជាតិផ្សេងៗផងដែរ។

  

ប្រភព៖ បរទេស