គ្រូ​បង្វឹក​ Man Utd ​អត់​ដាក់​អ្នក​ចាំ​ទី​ដៃ​ស្អិត​ De Gea ឲ្យ​លេង​ទេ​យប់​នេះ

​គ្រូ​បង្វឹក​ Man Utd លោក​ Luis van Gaal បាន​ប្រកាស​ថា​មិន​ដាក់​អ្នក​ចាំទី​ដៃស្អិត​របស់​ខ្លួន​គឺ​កីឡាករ​ David De Gea ឲ្យ​ចូល​លេង​នៅ​ថ្ងៃ​ប្រកួត​បើក​ឆាក​ពេល​ប៉ះ​ជាមួយ​ Tottenham Hortspur នៅ​យប់​នេះ​ទេ​ ចំ​ពេល​ដែល​កីឡាករ​រូប​នេះ​កំពុង​ទាក់​ទង​ដើម្បី​ផ្ទេរ​ទៅ​ Real Madrid ។

បើ​ទោះ​បី​ជា​ Real Madrid មិន​ទាន់​បាន​បំពេញ​ការ​ដោះ​ដូរ​ជា​ផ្លូវ​ការ​ចំពោះ​អ្នក​ចាំ​ទី​វ័យ​២៤ឆ្នាំ​ខាង​លើ​ប៉ុន្តែ​លោក​ Van Gaal បាន​ពន្យល់​ថា​ស្ថាន​ការណ៍​បែប​នេះ​គឺជា​«បញ្ហា​»ក្នុង​ការ​ជ្រើស​រើស​អ្នក​ចាំ​ទី​ ។

លោក Van Gaal មាន​គម្រោង​ថា​នឹង​លក់​ De Gea ដែល​ជា​ចាំ​ទី​ដ៏​ឆ្នើម​នេះ​រួច​ទៅ​ហើយ​គ្រាន់​តែ​រង់​ចាំ​តម្លៃ​សមស្រប​មួយ​ប៉ុនោះ​ ខណៈ​ដែល​គ្រូ​បង្វឹក​រូប​នេះ​ចង់​លក់​ក្នុង​តម្លៃ​កំណត់​ត្រា​អ្នក​ចាំ​ទី​​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​ ដោយ​បច្ចុប្បន្ន​អ្នក​ចាំទី​ថ្លៃ​ដែល​ថ្លៃ​បំផុត​នោះ​គឺ​ Gainluigi Buffon ដែល​ជា​អ្នក​ចាំ​ទី​ដែល​ Juventus ទិញ​ក្នុង​តម្លៃ​៣២.៦លាន​ផោន​ពី​ក្លឹប​ Parma កាល​ពី​ឆ្នាំ​២០០១ ៕

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • គ្រូ​បង្វឹក​ Man Utd ​អត់​ដាក់​អ្នក​ចាំ​ទី​ដៃ​ស្អិត​ De Gea ឲ្យ​លេង​ទេ​យប់​នេះ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:បច្ចេកវិទ្យា
Tags: