Jamie Carragher ឌឺ​ដាក់ Luis van Gaal តាម​រយៈ​ Twitter ក្រោយ​ការ​ចាប់​ឆ្នោត​វគ្គ​១៦​ក្រុម​នៃ​ Europa League

យើង​ឃើញ​ថា​តាម​រយៈ​ការ​ចាប់​ឆ្នោត​សម្រាប់​វគ្គ​១៦​ក្រុម​នៃ​ពាន​រង្វាន់​ Europa League គឺ​ក្លឹប​ Liverpool ត្រូវ​ផ្គូ​ផ្គង​ប៉ះ​ជាមួយ​ក្លឹប​ Manchester United ។

យ៉ាង​ណា​ក្រោយ​ឃើញ​លទ្ធផល​នេះ​អតីត​ខ្សែ​ការពារ​ឆ្នើម​របស់​ក្លឹប​ Liverpool គឺ​លោក​ Jamie Carragher បាន​សរ​សេរ​ពាក្យ​ពេចន៍​មួយ​ចំនួន​នៅ​ Twitter ផ្ទាល់​ខ្លួន​របស់​លោក​ដែល​លក្ខណៈ​ដូច​ជា​ឌឺ​ដង​ចំពោះ​គ្រូ​បង្វឹក​ក្លឹប​ Man Utd គឺ​លោក​ Luis van Gaal ។

ដោយ​លោក​បាន​សរសេរ​ថា​ « ពិត​ជា​​ការ​ផ្គូ​ផ្គង​ដ៏​អស្ចារ្យនៅ Europa League សម្រាប់​ LFC ប្រសិន​បើ​យើង​ឈ្នះ​គឺ​ថ្ងៃ​ដ៏​សប្បាយ​ចិត្ត​ តែ​បើ​យើង​ចាញ់​ LVG ប្រហែល​ជា​អាច​នៅ​បន្ត​ » ។

យ៉ាង​ណា​ក្នុង​ន័យ​នេះ​គេ​អាច​សន្និដ្ឋាន​ថា​ Carragher ចង់​បញ្ជាក់​ថា​ Liverpool ប្រហែល​ជា​អ្នក​សម្រេច​ជោគ​វាសនា​របស់​លោក​ Luis van Gaal  ។ ព្រោះ​បើ​ក្លឹប​ Man Utd ទទួល​បរាជ័យ​ក្រោម​ដៃ​ Liverpool លោក​ Luis van Gaal ទំនង​ជា​អាច​បាត់​បង់​តំណែង​ជា​គ្រូ​បង្វឹក​ ។ តែ​បើ​ Liverpool បរាជ័យ​ក្រោម​ដៃ​ Man Utd គឺ​លោក​ Luis van Gaal អាច​នឹង​រក្សា​កៅអី​ជា​គ្រូ​បង្វឹក​រហូត​ដល់​ចប់​រដូវ​កាល​នេះ​ ។

ប្រភព ៖ 
ប្រែ​សម្រួល ៖ វិចទ័រ


  • Jamie Carragher ឌឺ​ដាក់ Luis van Gaal តាម​រយៈ​ Twitter ក្រោយ​ការ​ចាប់​ឆ្នោត​វគ្គ​១៦​ក្រុម​នៃ​ Europa League已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: