SM Entertainment ​​គ្រោង​បង្កើត​ក្រុម​ចម្រៀង​ថ្មី​ដែល​មាន​សមាជិក​ច្រើន​បំផុត​

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន ​SM Entertainment​​ នឹង​បង្កើត​ក្រុម​ចម្រៀង​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ NCT មក​ពី​​ពាក្យ​ពេញ​ថា​ Neo Culture Technology ​ដែល​អាច​នឹង​មាន​សមាជិក​ច្រើន​​​បំផុត​។​

នៅ​កំឡុង​ពេល​ធ្វើ​បទ​បង្ហាញ​លោក​ Lee Soo Man បាន​​ឲ្យ​ដឹង​​ថា​ក្រុមហ៊ុន​ SM Entertainment​ មាន​ក្រុម​ចម្រៀង​ជា​ច្រើន​ដែល​មាន​ដូច​ជា​ Super jounior, ​girl generation​ ជា​ដើម​ហើយ​សម្រាប់​ក្រុម​ថ្មី​នេះ​គឺ​មិន​ត្រឹម​តែ​មាន​ភាព​ល្បីល្បាញ​នៅ​ក្រុង​ប្រទេស​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​និង​អាច​ល្បី​ដល់​បរទេស​ទៀត​ផង​។

លោក​ក៏​បាន​អោយ​ដឹង​ទៀត​ថា​ក្រុមហ៊ុន​ SM Entertainment ​បាន​ធ្វើ​ការ​ស្វែង​រក​មនុស្ស​ដែល​មាន​ទេព​កោលសល្យ​ល្អ​ប្លែក​នៅ​ក្នុង​ទី​ក្រុង​ចំនួន​២០​នៅ​ទូទាំង​ពិភពលោក​។ ចំណុច​ពិសេស​របស់​ក្រុម​ចម្រៀង​ថ្មី​នេះ​គឺ​អាច​មាន​សមាជិក​ថ្មី​ដោយ​គ្មាន​កំណត់​ហើយ​អ្នក​ដែល​ចង់​ចូល​ក្នុង​ក្រុម​នេះ​និង​ធ្វើ​ការ​ជ្រើស​រើស​ដោយ​មិន​សូវ​តឹង​រឹង​ហើយ​អាច​ច្រៀង​ចម្រៀង​បាន​ច្រើន​ភាសា​ថែម​ទៀត​ផង​។ក្រុម​ចម្រៀង​នេះ​សមាជិក​ចំនួន​៤០​ហើយ​។ លោក​បាន​សន្យា​ថា​ក្រុម​ចម្រៀង​ថ្មី​នេះ​និង​ក្លាយ​ជា​ក្រុម​​ចម្រៀង​ដែល​អ្នក​មិន​ដែល​ធ្លាប់​ឃើញ​ពី​មុន​មក​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​លេង​អ៉ីនធើណេត និង​អ្នក​គាំ​ទ្រ​ជាច្រើន ហាក់​មិន​គាំទ្រ​ជាមួយ​នឹង​គំនិត​ថ្មី​មួយ​នេះ​របស់​ SM នោះ​ទេ៕

ប្រែសម្រួល ៖ ធានី


  • SM Entertainment ​​គ្រោង​បង្កើត​ក្រុម​ចម្រៀង​ថ្មី​ដែល​មាន​សមាជិក​ច្រើន​បំផុត​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: