ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ជាមួយ​រូបភាព​តុក្កតា​ដែល​បង្ហាញ​ពី​ព្រឹត្តិការណ៍​ខ្លះ​ៗ​ក្នុង​ពិភព​បាល់​ទាត់

​កាល​ពី​ពេល​ថ្មីៗ​គេហទំព័រ​មួយ​ដែល​មាន​ឈ្មោះ​ថា​ The Goal បាន​បញ្ចេញ​រូបភាព​បែប​តុក្កតា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​រៀប​រាប់​ពី​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​ក្នុង​ពិភព​បាល់​ទាត់​នា​ពេល​ថ្មីៗ​នេះ ។

តោះ​ចង់​ដឹង​រូប​ភាព​ទាំង​នោះ​ទាក់​ទង​និង​ព្រឹត្តិការណ៍​ណា​ខ្លះ​សូមទស្សនា​ខាង​ក្រោម ៖

– កីឡាករ​ជា​ច្រើន​ស្វាគមន៍​ Messi ក្លាយ​ជា​កីឡាករ​ដែល​បាន​បង្ហាញ​ខ្លួន​១០០​ប្រកួត​ក្នុង​ UEFA Champion League

– ប្រធាន​ក្លឹប​ Real Madrid បាន​និយាយ​ថា​បើ​ចង់​ទិញ​ Ronaldo ក្លឹប​ PSG ត្រូវ​ចំណាយ​១ពាន់​លាន​អ៊ឺរ៉ូ​

– Rooney តាម​ទាន់​ហើយ​ក៏​បាន​បំបែក​កំណត់​ត្រា​លោក​ Boby Charlton ដោយ​រូប​គេ​ស៊ុត​បញ្ចូល​ទី​៥០​គ្រាប់​ហើយ​ក្លាយ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​របស់​ជម្រើស​ជាតិ​អង់គ្លេស​

– ក្លឹប​ Real Madrid បរាជ័យ​ក្នុង​ការ​ទិញ​ De Gea ពី​ក្លឹប​ Man Utd

– Balotelli ត្រលប់​ចាក​ចេញ​ពី​ Liverpool ត្រលប់​ទៅ​ AC Milan វិញ

– Arda Turan រួម​ចំណែក​ជួយ​ជម្រើស​ជាតិ​ទួគី​យក​ឈ្នះ​ដោយ​លទ្ធផល​៣ទល់​នឹង​០​លើ​ក្រុម​ទឹក​ក្រូច​ហូឡង់​ ក្នុង​ការ​ប្រកួត​ជម្រុះ​ Euro 2016

– Pep Guardiola សប្បាយ​ចិត្ត​ពេល​ទស្សនា​ការ​ប្រកួត​រវាង​ អាល្លឺម៉ង់​និង​ប៉ូឡូយ​ ដោយ​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​សុទ្ធ​តែ​ជា​កីឡាករ​របស់​ Bayern Munich

អត្ថបទ ៖ វិចទ័រ
ប្រភព ៖ 


  • ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ជាមួយ​រូបភាព​តុក្កតា​ដែល​បង្ហាញ​ពី​ព្រឹត្តិការណ៍​ខ្លះ​ៗ​ក្នុង​ពិភព​បាល់​ទាត់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: