មួយ​បទ​របស់ RAIN នៅ​តែ​កន្ត្រាក់​អារម្មណ៍

លោក Jung Ji-hoon ដែល​គេ​ហៅថា RAIN គឺ​ជា​តារា​សំដែង ​តារា​ចម្រៀង អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ផលិត​បទ​ចម្រៀង​។ គាត់​ធ្លាប់​ចេញ​អាល់ប៊ុម​ចម្រៀង​ចំនួន​ ​៧ ដោយមាន ២៨ បទបូក​រួម​ទាំង​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ជុំវិញ​ពិភពលោក​​ ​ហើយក៏ជា​តារា​មួយ​រូប​ ​ដែលទទួល​បាន​ប្រជា​ប្រិយ​ភាពពីអ្នកទស្សនាទូទាំងពិភពលោកផងដែរ។
ជាពិសេស​គាត់​ធ្លាប់​ថត​រឿង Hollywood និង​រឿង​ភាគ ​ដូចជា​រឿង​ Ninja Assassin (Hollywood), ​Full Home (ភាគ) The Fugitive: Plan B (ភាគ) និង​មាន​រឿង​ល្បីៗ​ជា​ច្រើន​ទៀត​។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​ បទ​ចុង​ក្រោយ​របស់​គាត់ LA SONG បាន​ចេញ​ជា​សាធារណៈ​នូវ​ថ្ងៃ​ទី ១ មករា ឆ្នាំ​២០១៤។
សូម​ទស្សនា​ទាំង​អស់​គ្នា​៖
បទ​ La Song
រឿង Ninja Assassin

អត្ថបទៈ សូររីកា
ប្រភព៖ Youtube