ប៉ូលីស​ម្នាក់​ត្រូវ​បាន​អ្នក​លេង Facebook សរសើរ​ព្រោះ​ តែ​ជួយ​សង្គ្រោះ​ជីវិត​សត្វ​ឆ្មារ​មួយ​ក្បាល

កាល​ពី​ពេល​ថ្មីៗ​នេះ​អ្នក​លេង​ Facebook ជា​ច្រើន​បាន​ធ្វើ​ការ​ចែក​រំលែក​នូវ​រូបភាព​​លោកពូ​ប៉ូលីស​ម្នាក់​ ដែល​បាន​ព្យាយាម​ជួយ​សត្វ​ឆ្មារ​មួយ​ក្បាល​។

បើ​​យោង​តាម​គណនី​ Facebook ដែល​មាន​ឈ្មោះ​ថា​ BunNy Pnn ដែល​ជា​អ្នក​ដែល​បាន​បង្ហោះ​រូបភាព​ទាំង​ ២ សន្លឹក​របស់​លោក​ប៉ូលីស​ចិត្ត​ល្អ​ម្នាក់​នេះ​បាន​សរសេរ​ថា​ “ខ្ញុំ​ពិត​ជា​រំភើប​ពេល​ឃើញ​បង​នគរ​បាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​ រត់​មក​ជួយ​កូន​ឆ្មារ​តូច​មួយ​ដែល​ប្រុង​រត់​ចូល​ឡាន​ខ្ញុំ​ពេល​កំពុង​បើកបរ គាត់​ពិត​ជា​នគរ​បាល​គំរូ​ម្នាក់​”។

ដោយ​សារ​ទង្វើ​ដ៏​ល្អ​បែប​នេះ អ្នក​លេង​ Facebook ជា​ច្រើន​នាំ​សរសើរ​គាត់​ថា​ជា​ប៉ូលីស ក៏​ដូចជា​មនុស្ស​ដ៏​ល្អ​ម្នាក់​។ មក​ដល់​ពេល​នេះ​រូបភាព​ទាំង​ពីរ​សន្លឹក​នេះ​ត្រូវ​បាន​​ចុច​ Likeជាង 13000 ដង ជាមួយ​នឹង​ការ​ចែក​រំលែក​ជាង 3 ពាន់​ដង៕​

ខ្ញំុពិតជារំភើបពេលឃើញបងនគរបាលចរាចរណ៍ខេត្តព្រះសីហនុ រត់មកជួយកូនឆ្មារតូចមួយដែលប្រុងរត់ចូលឡានខ្ញំុពេលកំពុងបើកបរ គាត់ពិតជានគរបាលគំរូម្នាក់

Posted by on 

 

អត្ថបទ ៖ ជលស័យ
ប្រភពរុបថត ៖

  • ប៉ូលីស​ម្នាក់​ត្រូវ​បាន​អ្នក​លេង Facebook សរសើរ​ព្រោះ​ តែ​ជួយ​សង្គ្រោះ​ជីវិត​សត្វ​ឆ្មារ​មួយ​ក្បាល已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: