Facebook ​ត្រៀម​បញ្ចេញ​emoji reaction ឆាប់ៗ​នេះ​ហើយ

គេ​នៅ​ចាំ​បាន​ថា​កាល​ពី​ប៉ុន្មាន​ខែ​មុន​មាន​ការ​ជជែក​វែក​ញែក​គ្នា​ដែល​ថា​Facebook នឹង​ត្រៀម​​ដាក់​Dislike button មួយ​ទៀត​ដើម្បី​អោយ​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​បញ្ចេញ​អារម្មណ៍​ពិត​ទៅ​លើ​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត​ឬ​មិន​ចូល​ចិត្ត​។​ប៉ុន្តែ​ក្រោយ​ពី​មាន​ព័ត៌មាន​នេះ​ក្រុម​ហ៊ុន​Facebook បាន​ចេញ​ខ្លួន​មក​ប្រកាស​ថា​ខ្លួន​គ្មាន​គម្រោង​ដាក់​Dislike ប៊ូតុង​ទេ​​ តែ​វា​នឹង​មក​ជា​មួយ​Emoji មួយ​ចំនួន​ជំនួស​វិញ។​​​បន្ទាប់​ពី​ការ​ប្រកាស​រួច​មក​គេ​នៅ​ចាំ​មើល​ការ​ដាក់​វា​អោយ​ប្រើ​ប្រាស់​តែ​មិន​ទាន់​ឃើញ​នៅ​ឡើយ ទើប​តែ​ថ្មីៗ​នេះ​Website Bloomberg បាន​ផ្សាយ​ថា​Facebook នឹង​បញ្ចេញ​វា​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ហើយ។

Facebook ​ត្រៀម​បញ្ចេញ​emoji reaction ឆាប់ៗ​នេះ​ហើយ
Emoji ដែល​ត្រៀម​នឹង​ដាក់​​ជា​emoji បែប​កំប្លែង​ដែល​ស្រដៀង​គ្នា​ទៅ​ហ្នឹង​emoji នៅ​ក្នុង​line ដែរ​ដូច្នេះ​យើង​អាច​និយាយ​បាន​ថា​វា​មិន​មែន​ជា​រឿង​ថ្មី​របស់​បណ្ដាញ​សង្គម​ទេ​​៕

ប្រែសម្រួល ៖ Leng Kim

ប្រភព ៖ abcnews.go.com


  • Facebook ​ត្រៀម​បញ្ចេញ​emoji reaction ឆាប់ៗ​នេះ​ហើយ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: