Huawei ឲ្យ អ្នក​សារព័ត៌មាន​ប្រើ​ស្មាតហ្វូន​ស៊េរី​ថ្មីៗ​ ៣ខែ ដើម្បី​បញ្ជាក់​ពី​គុណភាព

ស្មាត​ហ្វូន​ Huawei​ ស៊េរី​ថ្មីៗ​បំផុត​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្ម​វិធី​ថ្លែង​អំណរ​គុណ​អ្នក​សារព័ត៌មាន​របស់​ក្រុមហ៊ុន​ស្មាតហ្វូន​លំដាប់​លេខ​ 3 ពិភពលោក Huawei នៅ​សណ្ឋាគារ​ Frangipani នា​ថ្ងៃទី 12 ខែ​សីហា ឆ្នាំ2015 ។

លោក អែម យុទ្ធូ នាយក​ផ្នែក​ទីផ្សារ​ជាន់​ខ្ពស់​ ក្រុមហ៊ុន​ស្មាតហ្វូន​ Huawei ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​នេះ​ត្រូវ​បាន​ឡើង​ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​បណ្ដា​សារព័ត៌មាន​ទាំងឡាយ​ ដែល​បាន​ជួយ​ចុះ​ផ្សាយ​ព័ត៌មាន​ទាក់​ទង​នឹង​បច្ចេកវិទ្យា​ថ្មីៗ​របស់ Huawei ជា​ហូរ​ហែ​កន្លង​មក​ និង​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​អ្នក​សារព័ត៌មាន​សាកល្បង​ប្រើ​ប្រាស់ Huawei ស្មាត​ហ្វូន​ស៊េរី​ថ្មី​បំផុត​របស់​ Huawei ក្នុង​រយៈ​ពេល​វែង។​

ក្រៅ​ពី​ការ​ពិសារ​ភោជនីយាហារ​ និង​សំណេះ​សំណាល​គ្នា​ ក្រុមហ៊ុន​ Huawei ក៏​បាន​រៀប​ចំ​កម្មវិធី​ចាប់​ឆ្នោត​ផ្សង​សំណាង​ទូរស័ព្ទ 3 គ្រឿង​ជូន​អ្នក​ចូល​រួម​ផង​ដែរ។​ ហើយ​អ្នក​ដែល​មាន​សំណាង​ទាំង​បី​រូប​គឺទី​មួយ​លោក ឌី ប៊ុណ្ណារ៉ា មក​ពី​គេហទំព័រ​សារព័ត៌មាន​ Sabay ទទួល​បាន​រង្វាន់ Huawei Honor 6 Plus ដែល​មាន​តម្លៃ ​ប្រហែល​ $449 អ្នកស្រី​ វ៉ាយ វត្តី មក​ពី​សារព័ត៌មាន​កម្ពុជា​ថ្មី ទទួល​បាន​ Huawei P8lite ដែល​មាន​តម្លៃ​ប្រហែល​ $239 និង​លោក​ គីម ប៊ុន មក​ពី​សារព័ត៌មាន​រស្មី​កម្ពុជា​ទទួល​បាន​ G Play Mini ដែល​មាន​តម្លៃ​ប្រហែល​ $165។

អំពី​ក្រុម​ហ៊ុន​ Huawei
គិត​មក​ត្រឹម​ចុង​ឆ្នាំ​2013 ផលិតផល និង​សេវា​កម្ម​របស់​ក្រុមហ៊ុន​ Huawei ត្រូវ​បាន​ចែក​ចាយ​ទៅដល់​ជាង​ 170 ប្រទេស បម្រើ​ឲ្យ​អតិថិជន​ច្រើន​ជាង​មួយ​ភាគ​បីនៃ​ចំនួន​ប្រជាជន​សរុប​នៅ​លើ​ពិភពលោក។ ក្រុមហ៊ុន Huawei ជាប់​ចំណាត់​ថ្នាក់​លេខ​បី ក្នុង​នាម​ជា​ក្រុម​ហ៊ុន​នាំ​ចេញ​ប្រភេទ​ទូរស័ព្ទ​ស្មាត​ហ្វូន​ធំ​ជាង​គេ​ ទូទាំង​ពិភព​លោក​នៅ​ឆ្នាំ 2013។ ក្រុមហ៊ុន Huawei បាន​បង្កើត​ឡើង​ផង​ដែរ​ នូវ​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​(R & D) ជាង 16 កន្លែង​នៅ​ជុំវិញ​ពិភពលោក​ ដូចជា​ សហរដ្ឋអាមេរិក​ អាល្លឺម៉ង់​ ស៊ុយអែត​ រុស្ស៊ី ឥណ្ឌា និង​ចិន។

ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាជីវកម្ម​បី​របស់​ Huawei គឺ អាជីវកម្ម​សម្រាប់​អតិថិជន​ ទទួល​ចែក​ចាយ​នូវ​ផលិត​ផល​នានា​ រួម​មាន​ ទូរ​ស័ព្ទ​ដៃ​ ឧបករណ៍​អ៊ីន​ធើ​ណេត​តាម​ទូរស័ព្ទ​ (MBB) ឧបករណ៍​អ៊ីនធឺណិត​តាម​ផ្ទះ​ និង​សេវា​កម្ម Clould ។ ជា​មួយ​នឹង​បទពិសោធន៍​អាជីវកម្ម​ដ៏​លើស​លប់​ ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទូរគមនាគមន៍​ (ICT) អស់​រយៈ​ពេល​ជាង​ 20ឆ្នាំ ជា​បណ្ដាញ​សកល​ដ៏​ទូលំ​ទូលាយ​ ប្រតិបត្តិការ​អាជីវកម្ម​លំដាប់​ពិភពលោក​ ព្រម​ទាំង​ជា​ដៃ​គូ​ដ៏​មាន​បទ​ពិសោធន៍​ ក្នុង​វិស័យ​ទូរគមនាគមន៍ ក្រុមហ៊ុន Huawei បាន​បង្កើត​បណ្ដាញ​ប្រតិបត្តិការ​សកល​មួយ​ រួម​ជា​មួយ​ដៃ​គូ​ការងារ​ដែល​ពោរ​ពេញ​ដោយ​សមត្ថភាព។​ ក្រុមហ៊ុន​ Huawei បាន​ប្ដេជ្ញា​ពាំនាំ​យក​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ជូន​ដល់​អតិថិជន​ ផ្ដល់​ជូន​ពិភពលោក​នូវ​លទ្ធភាព​នានា​ និង​ការ​បង្កើត​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់​ទីកន្លែង​៕


  • Huawei ឲ្យ អ្នក​សារព័ត៌មាន​ប្រើ​ស្មាតហ្វូន​ស៊េរី​ថ្មីៗ​ ៣ខែ ដើម្បី​បញ្ជាក់​ពី​គុណភាព已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ចំនេះដឹង
Tags: