Why are you so kind? ខ្សែ​ភាពយន្ត​ខ្លី​បែប​អប់រំ​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន

Why are you so kind? គឺ​ជា​ខ្សែ​ភាពយន្ត​ខ្លី​ដែល​​​និយាយ​អំពី​ក្មេង​ស្រី​ម្នាក់​ដែល​បាន​ចាក​ចេញ​ពី​ផ្ទះ​ ព្រោះ​តែ​កំហឹង​ និង​ភាព​ធុញ​ទ្រាន់​ជាមួយ​នឹង​ម្ដាយ​ខ្លួន​ ហើយ​នាង​​គិត​ថា​នាង​អាច​រស់​បាន​ដោយ​ខ្លួន​ឯង​ មិន​ចាំ​បាច់ពឹង​ពាក់​លើ​ម្តាយ​របស់​ខ្លួន។ ពេល​វេលា​បាន​កន្លង​ផុត​ទៅ​ សេចក្ដី​ស្រេក​ឃ្លាន​កាន់​តែ​ខ្លាំង​ឡើង​ ប៉ុន្តែ​នាង​គ្មាន​លុយ​ជាប់​នឹង​ខ្លួន​ មាន​ត្រឹម​​តែ​សំលៀក​បំពាក់​ប៉ុណ្ណោះ​។

ខណៈ​ពេល​មួយ​​នាង​​ក៏​បាន​មើល​ឃើញ​​បាយ​ម្ហូប​ របស់​ស្ត្រី​អ្នក​លក់​បាយ​ម្ហូប​ម្នាក់​ ហើយ​​នាង​​បាន​សម្លឹង​​មើល​ដោយ​ទឹក​មុខ​ ​និង​កែវ​ភ្នែក​គួរ​អោយ​អាណិត។ ស្ត្រី​អ្នក​លក់​ម្នាក់​នោះ​ឃើញ​ដូច​នេះ​ក៏​បាន​ហៅ​នាង​ ហើយ​បាន​ប្រាប់​នាង​ឱ្យ​អង្គុយ​ក្នុង​តូប​បាយ​របស់​គាត់​ ហើយ​គាត់​ក៏​បាន​ចម្អិន​សាច់​ និង ស៊ុត​ ជាមួយ​បាយ​មួយ​ចាន​សម្រាប់​នាង។

តើ​អ្នក​ដឹង​ទេ​ថា​ហេតុ​អ្វី​​ស្ត្រី​អ្នក​លក់​បាយ​ម្នាក់នោះ​ចិត្ត​ល្អ​ម្ល៉េះ? បើ​ចង់​ដឹង​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា ៖

សេចក្តី​ស្រលាញ់​របស់​ម្ដាយ​ចំពោះ​កូន​ៗ ​ធំធេង​ជា​អ្វី​ៗទាំង​អស់នៅ​ក្នុង​លោក​នេះ

 

អត្ថបទដោយ ៖ Mr DEE
ប្រភព ៖ Youtube


  • Why are you so kind? ខ្សែ​ភាពយន្ត​ខ្លី​បែប​អប់រំ​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: