អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ប្រទាល​កន្ទុយ​ក្រពើ​សម្រាប់​ស្បែក

ប្រទាល​កន្ទុយ​ក្រពើ​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​រដូវ​រងា​ផង​និង​នៅ​ក្នុង​រដូវ​ក្ដៅ​ផង​ចំពោះ​គ្រប់​ប្រភេទ​ស្បែក​។ ប្រទាល​កន្ទុយ​ក្រពើ​អាច​ព្យាបាល​កោសិកា​ដែល​ចាស់​ឬ​ខូច​នៃ​ស្បែក​។ វិធី​មួយ​ក្នុង​ការ​ប្រើប្រាស់​ប្រទាល​កន្ទុយ​ក្រពើ​នេះ​គឺ​ដើម្បី​យក​ជែល​របស់​វា​ដោយ​ផ្ទាល់​ឬ​ប្រើ​រួម​ជាមួយ​គ្រឿង​ផ្សំ​ពិសេស​មួយ​ចំនួន​ផ្សេង​ទៀត​ពី​ផ្ទះ​បាយ​របស់​អ្នក​
១. ប្រទាល​កន្ទុយ​ក្រពើ​សម្រាប់​ស្បែក​ស្ងួត​
យក​ប្រទាល​កន្ទុយ​ក្រពើ​មួយ​ចំនួន​ រមៀត​មួយ​ស្លាប​ព្រា​កាហ្វេ​ ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​កាហ្វេ​ និង​ទឹក​ដោះ​គោ​បន្តិច​។លាយ​ល្បាយ​នេះ​បញ្ចូល​រហូត​ដល់​អ្នក​ទទួល​បាន​ល្បាយ​សាច់​តែ​មួយ​។ហើយ​យក​វា​មក​លាប​ទៅ​លើ​ស្បែក​ទុក​ចោល​រយះ​ប្រហែល​ 20 នាទី​សឹម​លាង​ចេញ​។
២.ប្រទាល​កន្ទុយ​ក្រពើ​សម្រាប់​ស្ប៉ា​
យក​ជែល​របស់​ប្រទាល​កន្ទុយ​ក្រពើ​កន្លះ​ពែង​ ទឹក​ក្រូច​ឆ្មារ​និង​ស្ករ​ស​។ កូរ​គ្រឿង​ផ្សំ​ទាំង​បី​រួម​គ្នា​និង​ប្រើ​ទាំង​មុខ​និង​រាងកាយ​។
៣.ប្រទាល​កន្ទុយ​ក្រពើ​សម្រាប់​មុខ​មុន​
យក​ជែល​របស់​វា​មួយ​ចំនួន​លាយ​បញ្ចូល​គ្នា​ជាមួយ​នឹង​ម្សៅ​ផ្លែ​ឈើ​និង​ទឹក​ឃ្មុំ​។ លក្ខណៈ​សម្បត្តិ​ព្យាបាល​របស់​វា​គឺ​ប្រឆាំង​នឹង​ប្រតិកម្ម​អុក​ស៊ីត​កម្ម​។

អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ប្រទាល​កន្ទុយ​ក្រពើ​សម្រាប់​ស្បែក


  • អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ប្រទាល​កន្ទុយ​ក្រពើ​សម្រាប់​ស្បែក已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: