រឿង​គួរឲ្យ​អស់សំណើច ៥ យ៉ាង​ស្រី​ៗ​ភាគច្រើន​ធ្វើ​បន្ទាប់ពី​បែកបាក់​ស្នេហា

ក្នុងទំនាក់ទំនងស្នេហាតែងតែជួបបែកគឺជារឿងធម្មតា។ តែសម្រាប់មនុស្សស្រីពេលបែកគ្នាគឺនាងតែងខូចចិត្តជាងភាគីបុរស ហើយចូលចិត្តធ្វើអ្វីប្លែកៗ។ ខាងក្រោមនេះគឺជារឿងគួរឲ្យអស់សំណើច ៥ យ៉ាងស្រីភាគច្រើនធ្វើបន្ទាប់ពីបែកបាក់ស្នេហា៖

.ឃុំខ្លួនឯងក្នុងបន្ទប់មួយសប្ដាហ៍ 

វិធីចាក់សោទ្វារ បិទរនាំងវាំងនន និងបានលាក់ខ្លួននៅឆ្ងាយពីពិភពខាងក្រៅសម្រាប់ពេលពីរបីថ្ងៃ មួយសប្ដាហ៍ហើយអង្គុយយំឲ្យខ្លាំងនេះ គឺជារឿងដែលតែងកើតមានឡើងចំពោះនារីដែលទើបបាត់បង់ស្នេហា ព្រោះចង់គេចវេះពីភាពឈឺចាប់។ តែនេះមិនមែនជាវិធីត្រឹមត្រូវទេ វិធីល្អគួរតែទៅដើរលេងឲ្យសប្បាយទើបអាចបំភ្លេចរឿងខូចចិត្តបាន។

.ស្រវឹងហើយចាប់ផ្ដើមផ្ញើសារ

ការទទួលស្រវឹងគឺជាគំនិតអាក្រក់បំផុត ហើយអ្វីធ្វើឲ្យអ្នកមើលទៅអន់បំផុតទៀតនោះគឺចាប់ផ្ដើមផ្ញើសារទៅអ្នកដែលសុំបែកជាមួយអ្នកហើយ។  ប្រសិនបើអ្នកនឹងលង់ទុក្ខព្រួយដល់ថ្នាក់នេះមែនសូមប្រញាប់យកទូរសព្ទ និងកុំព្យូទ័រទៅលាក់សិនទៅ។ ធ្វើបែបនេះទើបអ្នកមិនអាចធ្វើរឿងដ៏គួរឲ្យអាណិតនេះបាន។

.ព្យាយាមចង់ត្រូវគ្នាវិញ

មនុស្សស្រីពិតជាទន់ខ្សោយណាស់ក្នុងរឿងបែកបាក់នេះ ដូចនេះពួកនាងតែងព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីអាចជានាគ្នាឡើងវិញបាន។

.ប្រាប់មនុស្សគ្រប់គ្នាថាគេជាមនុស្សគួរឲ្យស្អប់

នេះហើយជាមនុស្សស្រីបើមិនអាចត្រូវគ្នាបានវិញហើយ មានតែដើរនិយាយពីបុរសនោះថាជាមនុស្សមិនល្អតែម្ដងទៅ ដើម្បីឲ្យចិត្តស្អប់ និងឆាប់បំភ្លេចគេឲ្យអស់ពីបេះដូង។

.បណ្ដើរប្រុសថ្មី ដើម្បីបញ្ឈឺសង្សារចាស់

ប្រសិនពេលជួបគ្នាដោយចៃដន្យជាមួយសង្សារចាស់អ្នកនៅតាមទីសាធារណៈស្របពេលមានមិត្តភ័ក្ដិប្រុសនៅជាមួយនោះ មាននឹងមានអាកប្បកិរិយាស្និទ្ធស្នាលជាមួយប្រុសថ្មីដែលជាសង្សារក្លែងក្លាយដើម្បីបញ្ឈឺចិត្តសង្សារចាស់ភ្លាមៗ។ តែវិធីនេះវាមិនបានផលទេ ព្រោះបើគេពិតជានៅស្រលាញ់អ្នកគេនឹងមិនសុំបែកគ្នាជាមួយអ្នកឡើយ៕

អត្ថបទ៖Liela

ប្រភព៖beautyandtips


  • រឿង​គួរឲ្យ​អស់សំណើច ៥ យ៉ាង​ស្រី​ៗ​ភាគច្រើន​ធ្វើ​បន្ទាប់ពី​បែកបាក់​ស្នេហា已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: