Trailer​​ រឿង The Monkey King 2 ​បង្ហាញ​ថា​វា​មិន​ចាញ់​វគ្គ​មួយ​នោះ​​ទេ

The Monkey King គឺ​ជា​ខ្សែភាព​យន្ត​ខ្នាត​ធំ​ដែល​ដក​ស្រង់​ចេញ​ពី​រឿង​ “ដំណើរ​ផ្សង​ព្រេង​ទៅ​ទិស​ខាង​លិច” ដែល​ប្រជាជន​​កម្ពុជា​​ភាគ​ច្រើន​ហៅ​ថា រឿង​ស៊ុនអ៊ូខុង។

កាល​ពី​ឆ្នាំ 2014 រឿង​ The Monkey King បាន​បង្ហាញ​ខ្លួន​ម្ដង​រួច​មក​ហើយ​ដែល​មាន​​លោក Donnie Yen (កុំកុំ) ដើរ​តួ​ជា​អ៊ូខុង ហើយ​លោក Chow Yun‑fat (ស្តេចល្បែង) ដើរ​តួ​ជា​តួ​អង្គ​ព្រះ​ឥន្ទ រួម​ជាមួយ​នឹង​តារា​សម្ដែង​ល្បីៗ​ជា​ច្រើន​រូប​ទៀត។ តួ​អង្គ​សម្ដែង​ បច្ចេកទេស​សម្ដែង ក៏​ដូចជា​សាច់​រឿង​ទាំង​មូល​បាន​ធ្វើ​ខ្សែ​ភាព​យន្ត​មួយ​នេះ​មាន​ភាព​ល្បី​ល្បាញ​នឹង​រក​ចំណូល​បាន​យ៉ាង​ច្រើន​ក្រាស់​ក្រែល​។

សម្រាប់​ឆ្នាំ ២០១៦ នេះ​ The Monkey King នឹង​ត្រឡប់​មក​វិញ​ម្ដង​ទៀត​ជាមួយ​នឹង​ចំណង​ជើង The Monkey King 2 ។ នៅ​វគ្គ​ ២ នេះ​មាន​ការ​ផ្លាស់​ប្ដូរ​ក៏​ដូចជា​បន្ថែម​តួ​អង្គ​ជា​ច្រើន ដោយ​នៅ​ក្នុង​នោះ​លោក Aaron Kwok នឹង​ដើរ​តួ​ជា​ស៊ុន​អ៊ូខុង​ជំនួស​ កុំកុំ ម្ដង ដែល​កាល​ពី​វគ្គ​មួយ​លោក​បាន​ដើរ​តួ​ជា​ស្ដេច​បិសាច​គោ។

នៅ​ពេល​នេះ​លោក​អ្នក​អាច​ធ្វើ​ការ​ទស្សនា​ Trailer រឿង The Monkey King 2 បាន​ហើយ​ ៖

យល់​យ៉ាង​ណា​ដែរ​ចំពោះ​ The Monkey King 2 បន្ទាប់​ពី​បាន​ទស្សនា​ Trailer ?​​

អត្ថបទដោយ ៖ ជលស័យ


  • Trailer​​ រឿង The Monkey King 2 ​បង្ហាញ​ថា​វា​មិន​ចាញ់​វគ្គ​មួយ​នោះ​​ទេ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: