ស្នេហា​ពិត ! ក្រោយ​​ជីវិត​រៀប​កា​បាន​ ៧៥ឆ្នាំ គូរ​ស្នេហ៍​វ័យ​ចំណាស់​បាន​ស្លាប់​ក្នុង​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក

លោក Alexander និង​អ្នក​ស្រី Jeanette Toczko ដែល​ជា​ប្ដី​ប្រពន្ធ​ដែល​មាន​វ័យ​ចំណាស់​នៅ​ក្នុង​រដ្ឋ​ California ដែល​បាន​រៀប​ការ​អស់​រយៈ​ពេល​ ៧៥​ ឆ្នាំ​មក​ហើយ​។​

បច្ចុប្បន្ន​នេះ​ពួកគាត់​បាន​ទៅ​ឆ្ងាយ​ពី​ពិភពលោក​​នេះ​ហើយ​ ។ពួកគេ​​ជា​គូរ​ស្នេហ៍​ស្មោះ​ស្ម័គ្រ ​ដែល​កម្រ​បាន​ជួប​​ណាស់​ តាម​រយៈ​ការ​ស្រលាញ់​ ការ​មើល​ថែ​ យក​ចិត្ត​ទុកដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​ឱប​គ្នា​ចុង​ក្រោយ​មុន​​ពេល​​ស្លាប់​របស់​ពួក​គេ​ បាន​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាវ​ជ្រៅ​មិន​អាច​កាត់​ថ្លៃ​បាន​។

លោក Alexander មាន​អាយុ ៩៥ ឆ្នាំ និង អ្នកស្រី​Jeanette ក៏​មាន​អាយុ​ ៩៥ ឆ្នាំ​ដែរ​ ពួកគេ បាន​ស្រលាញ់​គ្នា​តាំង​ពី​អាយុ​ ៨ ឆ្នាំ​មក​ម្ល៉េះ​ ហើយ​បាន​រៀប​ការ​នៅ​ក្នុង​ឆ្នាំ​ ១៩៤០ ដែល​មាន កូន​ចំនួន ៥នាក់ ចៅ ១០ នាក់ និង ចៅទួត ៦ នាក់​ផង​ដែរ។

ប្រែសំរួល៖ Mr. Rina

ប្រភព៖​


  • ស្នេហា​ពិត ! ក្រោយ​​ជីវិត​រៀប​កា​បាន​ ៧៥ឆ្នាំ គូរ​ស្នេហ៍​វ័យ​ចំណាស់​បាន​ស្លាប់​ក្នុង​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: