Pogba អរគុណ​ដល់​ Pirlo ដែល​បង្រៀន​តិច​និក​ទាត់​បាល់​ Free Kick ដល់​គេ

កាល​ពី​ពេល​ថ្មីៗ​នេះ​ខ្សែ​បម្រើ​របស់​ក្លឹប​ Juventus កីឡាករ​ Paul Pogba បាន​និយាយ​ថា​គេ​សូម​អរគុណ​ទៅ​កាន់អតីត​កីឡាករ​មួយ​រូប​របស់​ក្លឹប​ Juventus គឺ​កីឡាករ​ Andrea Pirlo ដែល​បាន​បង្រៀន​ពី​ជំនាញ​ទាត់​បាល់​ Free Kick ដល់​រូប​គេ​ ។

ខណៈ​កីឡាករ​ Pogba និយាយ​បែប​នេះ​ក្រោយ​ពី​គេ​បាន​ស៊ុត​គ្រាប់​បាល់​ Free Kick បញ្ចូល​ទី​បាន​មួយ​គ្រាប់​ក្នុង​ការ​ប្រកួត​ Coppa Italia ដែល​ Juventus បាន​យក​ឈ្នះ​៤​ទល់​នឹង​០​លើ​ក្លឹប​ Torino កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ។

គួរ​រំលឹក​ថា​កីឡាករ​ Pogba បាន​មក​លេង​នៅ​ក្លឹប​ Juventus កាល​ពី​ឆ្នាំ​២០១២​ ហើយ​គេ​មាន​ឱកាស​បាន​ក្លាយ​ជា​មិត្ត​រួម​ក្រុម​និង​ជា​សិស្ស​ប្អូន​របស់​កីឡាករ​ Pirlo បាន​រយៈ​ពេល​៣​ឆ្នាំ​ មុន​ពេល​ដែល​កីឡាករ​ Pirlo ចាក​ចេញ​ពី​ Juvetus ទៅ​កាន់​ក្លឹប​ New York City នៅ​ខែ​កក្កដា​២០១៥ ។

តោះ​ទស្សនា​ការ​ស៊ុត​ Free Kick ដ៏​អស្ចារ្យ​របស់​  Pogba ទាំង​អស់​គ្នា ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Pogba អរគុណ​ដល់​ Pirlo ដែល​បង្រៀន​តិច​និក​ទាត់​បាល់​ Free Kick ដល់​គេ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: