វិធី​៥​យ៉ាង​ដែល​អាច​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​

ជា​ការ​ពិត​​មាន​និយមន័យ​ជា​ច្រើន​ចំពោះ​ពាក្យ​ថា​ “មាន” ។ ​អ្នក​ខ្លះ​យល់​ថា​ ភាព​ជា​អ្នក​មាន​ គឺ​សំដៅ​លើ​ស្ថានភាព​នៃ​ចិត្ត​ ច្រើន​ជា​ចំនួន​លុយ​ដែល​អ្នក​មាន ឧទាហរណ៍​ គ្រួសារ​មួយ​​ ដែល​ចូល​ចិត្ត​ចែក​រំលែក​នូវ​អ្វី​ដែល​គេ​មាន​ដល់​អ្នក​ដទៃ​ ជាពិសេស​អ្នក​ក្រី​ក្រ​ ក៏​អាច​ចាត់​ទុក​ថា​ជា​អ្នក​មាន​បាន​ផង​ដែរ​។ បន្ថែម​លើ​នេះ​ទៀត​ ភាព​ជា​អ្នក​មាន​ ក៏​អាច​​សំដៅ​លើ​ការ​មាន​អ្វី​គ្រប់​យ៉ាង​ ឧទាហរណ៍​ គ្រួសារ​ដែល​បាន​លើក​ឡើង​ខាង​លើ​ ក្រៅ​ពី​ចូលចិត្ត​ចែក​រំលែក​ដល់​អ្នក​ដទៃ​ហើយ​ គេ​​អាច​រស់​នៅ​ដោយ​រីករាយ​ ញុំា​អាហារ​ជុំ​គ្នា នៅ​ក្នុង​ផ្ទះ​ដ៏​ធំ​ជា​ដើម​​ទៀត​ផង​។ ទោះ​ជា​យ៉ាង​ណា​ដើម្បី​សម្រេច​បាន​នូវ​ទ្រព្យ​សម្បត្តិ​ សេរីភាព​ហិរញ្ញវត្ថុ​ ភាព​ស្ងប់​​ផ្ទាល់​ខ្លួន និង​សុភមង្គល​ អ្នក​ត្រូវ​តែ​មាន​ការ​ប្ដេជ្ញា​ខ្ពស់​ និង​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ពេល​វេលា​សម្រាប់​គ្រួសារ​ និង​ការងារ​ ។ ដូច​នេះ​វិធី​ខាង​ក្រោម​នេះ​នឹង​អាច​ជួយ​ឲ្យ​អ្នក​មាន​គ្រប់​យ៉ាង​នៅ​ក្នុង​ជីវិត​របស់​អ្នក​​ ។

១. បណ្ដុះ​នូវ​ចិត្ត​គំនិត​ជា​អ្នក​ផលិត​

អ្នក​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ពី​ភាព​ជា​អ្នក​ប្រើប្រាស់​មក​ជា​អ្នក​ផលិត​ ឧទាហរណ៍​ ប្ដូរ​ពី​អ្នក​ប្រើ​ដែល​ទិញ​ Pizza ញុំា​ មក​ជា​​អ្នក​ផលិត​ដែល​ធ្វើ​ Pizza ញុំា​ដោយ​ខ្លួន​ឯង​ ឬ​ក៏​ធ្វើ​លក់​ ព្រោះ​ថា​សេដ្ឋី​ទាំង​អស់​ ​គឺ​សុទ្ធ​សឹង​​ជា​អ្នក​ផលិត​។ ជា​ការ​ពិត​ដែល​អ្នក​ផលិត​ពេល​ខ្លះ​​ ក៏​ជា​អ្នក​ប្រើ​ប្រាស់​ផង​ដែរ​ ក៏​ប៉ុន្តែ​នោះ​​មិន​មែន​ជា​គោលដៅ​ចម្បង​របស់​ពួកគេ​ទេ​ គឺ​គេ​ប្រើ​ដើម្បី​រៀន​​ពី​របៀប​បង្កើត​ផលិតផល​ និង​សេវា​ដើម្បី​ជួយ​មនុស្ស​ដែល​នៅ​ជុំវិញ​គេ។

២. ដឹង​ពី​អត្រា​ចំណូល​ប្រចាំ​ថ្ងៃ​របស់​អ្នក

អ្នក​ត្រូវ​ដឹង​ថា​អ្នក​រក​ចំណូល​បាន​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ​ មួយ​ខែ​ មួយ​ឆ្នាំ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​វា​កើន​ឡើង​ដោយ​បង្កើន​សកម្មភាព​ការងារ​របស់​អ្នក​ទ្វេដង​ជា​ដើម​ ។ ឧទាហរណ៍​ នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​មុខ​ជំនួញ​ដំបូង​ អ្នក​រក​បាន​២០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ ហើយ​អ្នក​មិន​ចង់​ឲ្យ​ចំណូល​នេះ​នៅ​ថេរ​នោះ​ទេ​ ដូច​នេះ​អ្នក​ព្យាយាម​បង្កើន​សកម្មភាព​ការងារ​របស់​អ្នក​ និង​ធ្វើ​ឲ្យ​មុខ​ជំនួញ​របស់​អ្នក​​កាន់​តែ​ប្រសើរ​ដើម្បី​ទាក់ទាញ​អតិថិជន​បាន​ច្រើន​ និង​បង្កើន​ប្រាក់​ចំណូល​របស់​អ្នក​ ។

៣. ហ៊ាន​លះបង់​អ្វី​គ្រប់​យ៉ាង

មនុស្ស​ភាគ​ច្រើន​ខ្លាច​មិន​ហ៊ាន​លះ​បង់​ ព្រោះ​គេ​គិត​ថា​គេ​នឹង​បាត់​បង់​អ្វី​មួយ​។ មុន​ពេល​ដែល​អ្នក​ក្លាយ​ជា​អ្នក​មាន​ អ្នក​ត្រូវ​តែ​ក្លាយ​ជា​អ្នក​ក្រ​ជា​មុន​សិន​ ដោយ​មិន​និយាយ​ដល់​អ្នក​ឈ្នះ​ឆ្នោត​ និង​អ្នក​ដែល​ទទួល​បន្ត​នូវ​មរតក​នោះ​ទេ​ ។ អ្នក​ត្រូវ​ហ៊ាន​ចំណាយ​​ និង​លះ​បង់​ អ្នក​ត្រូវ​មាន​លទ្ធភាព​ដោះស្រាយ​ស្ថានការណ៍​ដែល​យ៉ាប់​បំផុត​ ប្រសិន​បើ​អ្នក​រំពឹង​ចង់​បាន​អ្វី​ដែល​ល្អ​បំផុត​ ។ ជា​មួយ​គ្នា​នេះ​ ដើម្បី​អាច​ឈាន​ទៅ​រក​ហានិភ័យ​ប្រកប​ដោយ​​ភាព​ម៉ត់ចត់​ត្រឹម​ត្រូវ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ពីរ​សំណួរ​ ៖ ទី​មួយ តើ​នឹង​មាន​ស្ថានការណ៍​អាក្រក់​អ្វី​អាច​កើត​​ឡើង​ ប្រសិន​បើ​អ្នក​ជ្រើស​រើស​យក​ហានិភ័យ​នេះ​? ទី​ពីរ​ តើ​នឹង​មាន​អ្វី​ដែល​ល្អ​បំផុត​អាច​​កើត​ឡើង​?

៤. ធ្វើ​តែ​សកម្មភាព​​​ដែល​នាំ​​ឲ្យ​អ្នក​មាន​ និង​ដែល​អ្នក​មាន​គេ​ធ្វើ​​

ប្រសិន​បើ​អ្នក​​​នាំ​ខ្លួន​ឯង​ទៅ​ក្នុង​ទីកន្លែង​ដែល​ក្រ​ និង​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​អ្នក​ក្រ នោះ​វា​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​មាន​បាន​ ព្រោះ​ថា​បរិស្ថាន​ជុំវិញ​អ្នក​នឹង​មាន​ឥទ្ធិពល​លើ​ការ​គិត​ និង​ការ​ប្រព្រឹត្ត​របស់​អ្នក​។ ដូចនេះ​ បើ​ទោះ​បី​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​ក៏​ដោយ​ អ្នក​ត្រូវ​ស្វែង​រក​វិធី​ក្នុង​ការ​ចូលរួម​ក្នុង​សកម្មភាព​ដែល​អាច​នាំ​មក​នូវ​ទ្រព្យ​សម្បត្តិ​ ហើយ​ដែល​សកម្មភាព​ទាំង​នោះ​ភាគ​ច្រើន​អ្នក​មាន​តែង​ធ្វើ​ ។

៥. ប្រើ​ប្រាស់​​ចំណុច​អំណោយ​ផល​ពី​ធម្មជាតិ​របស់​អ្នក

មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​អំណោយផល​​ពី​កំណើត​នៅ​ក្នុង​ផ្នែក​ណាមួយ​ ដូច​នេះ​អ្នក​ត្រូវ​តែ​ដឹង​ឲ្យ​ច្បាស់​ពី​ចំណុច​អំណោយ​ផល​របស់​អ្នក​ ហើយ​ប្រើ​ប្រាស់​វា​។ រក​ឲ្យ​ឃើញ​នូវ​ទេពកោសល្យ​ ជំនាញ​ ចំណុច​អំណោយ​ផល​ និង​សមត្ថភាព​របស់​អ្នក​ ហើយ​ធ្វើ​ការ​បណ្ដុះ​បន្ថែម​ និង​ប្រើប្រាស់​ទាញ​យក​ផល​ប្រយោជន៍​ពី​វា​ ។

ចូរ​ឈប់​រស់​នៅ​ដើម្បី​គ្រាន់​តែ​រស់​ តែ​ត្រូវ​រស់​នៅ​ដើម្បី​ភាព​រីកចម្រើន​លូតលាស់​ ហើយ​ត្រូវ​ចាំ​ថា​ អ្នក​នឹង​មាន​ថាមពល​កាន់​តែ​ខ្លាំង​ នៅ​ពេល​ណា​ដែល​​អ្នក​ប្ដេជ្ញា​ថា​នឹង​ក្លាយ​ជា​អ្នក​មាន​ ប៉ុន្តែ​សូម​ឲ្យ​ធ្វើ​ជា​អ្នក​មាន​ក្នុង​ផ្លូវ​ត្រឹម​ត្រូវ។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖


  • វិធី​៥​យ៉ាង​ដែល​អាច​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: