តើ​ចូល​ចិត្ត​មួយ​ណា​ជាង​រវាង​កីឡាករ​អាស៊ី​ដែល​ធ្លាប់​លេង​នៅ​ក្លឹប​ Man Utd ទាំង​ពីរ​រូប​នេះ​ ?

ប្រិយ​មិត្ត​ដែល​ជា​អ្នក​ចូល​ចិត្ត​និង​គាំទ្រ​ក្រុម​ Manchester United ប្រាកដ​ជា​ដឹង​យ៉ាង​ច្បាស់​ថា​ក្លឹប​នៅ​អង់គ្លេស​មួយ​នេះ​ធ្លាប់​មាន​កីឡាករ​អាស៊ី​ដ៏​ល្បី​២​រូប​នោះ​គឺ​ Park Ji Sung នឹង​កីឡាករ​ Shinji Kagawa ។ ខណៈ​ពួក​គេ​ទាំង​២​សុទ្ធ​តែ​ជា​ខ្សែ​បម្រើ​ដ៏​ល្អ​ហើយ​ធ្លាប់​រួម​ចំណែក​ជួយ​ Man Utd ឲ្យ​ឈ្នះ​ពាន​ផ្សេងៗ​ ។

Park Ji Sung

ខ្សែ​បម្រើ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​រូប​នេះ​បាន​ផ្លាស់​ពី​ក្លឹប​ PSV មក​ចូល​រួម​ក្លឹប​ Man Utd ក្នុង​ឆ្នាំ​២០០៥​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​៤​លាន​ផោន​ ។ ក្នុង​ការ​ស្នាក់​នៅ​៧​ឆ្នាំ​ជាមួយ​ Man Utd កីឡាករ​ Park Ji Sung បាន​បង្ហាញ​ខ្លួន​ចំនួន​២០៥​ប្រកួត​នឹង​ស៊ុត​បញ្ចូល​ទី​២៧​គ្រាប់​ ។

អំឡុង​ពេល​នៃ​ការ​ស្នាក់​នៅ​ជាមួយ​ Man Utd នេះ​កីឡាករ​ Park Ji Sing បាន​រួម​ចំណែក​ឲ្យ​ក្លឹប​ឈ្នះ​ពាន​យ៉ាង​ច្រើន​ដូច​ជា​ ៖ ឈ្នះ​ពាន​ English Premier League ចំនួន​៤​ដង​ , ឈ្នះ​ពាន​ UEFA Champion League ចំនួន​១​ដង​ , ឈ្នះ​ពាន​ FA Cup ចំនួន​៤​ដង​ , ឈ្នះ​ពាន​ FIFA Clup World Cup ចំនួន​១​ដង​ផង​ដែរ​ ។ គួរ​បញ្ជាក់​ថា​កីឡាករ​ Park Ji Sung បាន​ចាក​ចេញ​ពី​ក្លឹប​ Man Utd នៅ​ក្នុង​ឆ្នាំ​២០១២​ ។

Shinji Kagawa

ខ្សែ​បម្រើ​សញ្ជាតិ​ជប៉ុន​រូប​នេះ​បាន​ផ្លាស់​ពី​ក្លឹប​ Borussia Dortmund មក​កាន់​ក្លឹប​ Man Utd កាល​ពី​ឆ្នាំ​២០១២​ ។ ក្នុង​ការ​ស្នាក់​នៅ​រយៈ​ពេល​២​ឆ្នាំ​ជាមួយ​ក្លឹប​ Man Utd កីឡាករ​ Kagawa បាន​បង្ហាញ​ខ្លួន​ចំនួន​៥៧​ប្រកួត​ហើយ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៦​គ្រាប់​ ។

ថ្វី​ត្បិត​តែ​ចំណាយ​ពេល​ខ្លី​ជាមួយ​ Man Utd តែ​ខ្សែ​បម្រើ​រូប​នេះ​បាន​រួម​ចំណែក​ជួយ​ក្លឹប​នេះ​ឈ្នះ​ពាន​ចំនួន​២​ផង​ដែរ​គឺ​ពាន​ English Premier Leagueនិង​ពាន​ FA Cup ។ គួរ​បញ្ជាក់​ថា​ខ្សែ​បម្រើ​រូប​នេះ​បាន​ចាក​ចេញ​ពី​ Man Utd ទៅ​ក្លឹប​ Borussia Dortmund វិញ​កាល​ពី​ឆ្នាំ​២០១៤​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • តើ​ចូល​ចិត្ត​មួយ​ណា​ជាង​រវាង​កីឡាករ​អាស៊ី​ដែល​ធ្លាប់​លេង​នៅ​ក្លឹប​ Man Utd ទាំង​ពីរ​រូប​នេះ​ ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: