Deadpool ចេញ​ Trailer ហើយ​ប្រិយមិត្ត ឡូយ​អស់​ទាស់!!

ខ្សែ​ភាពយន្ត​ថ្មី​មួយ​ទៀត​របស់ Mavel ដែល​ចំណង​ជើង​ថា​ Deadpoolដែល​​ប្រិយមិត្ត​ជា​ច្រើន​កំពុង​រង​ចាំ​នោះ​ពេល​នេះ​ចេញ​ Trailer ហើយ។

Deadpool គឺ​ជា​ខ្សែ​ភាពយន្ត​វាយ​ប្រហារ​ លាយ​ឡំ​ជាមួយ​នឹង​ឈុត​ឆាក​បែប​កំប្លែង ដែល​នឹង​ធ្វើ​ឲ្យ​ប្រិយមិត្ត​ដែល​នឹង​បាន​ទស្សនា​ប្រាកដ​ជា​ចូល​ចិត្ត​ ដិត​អារម្មណ៍​ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន Mavel។

ក្នុង​ខ្សែ​ភាពយន្ត​នេះ​ប្រិយមិត្ត​នឹង​បាន​ឃើញ​នូវ​វីរ​បុរស​ថ្មី​មួយ​ទៀត​របស់​ Mavel ដែល​មាន​ឈ្មោះ​ថា Deadpool ។ អូរ!! ឈប់​សិន​ការ​ពិត​ទៅ Deadpool ធ្លាប់​បាន​បង្ហាញ​ខ្លួន​ម្ដង​រួច​មក​ហើយ​នៅ​ក្នុង​ខ្សែភាពយន្ត X-Men Origins Wolverine ប៉ុន្តែ​ការ​បង្ហាញ​ខ្លួន​របស់ Deadpool គឺ​មិន​សូវ​ជា​ច្រើន​ប៉ុន្មាន​នោះ​ទេ ហើយ​នៅ​ពេល​នោះ Deadpool ក៏​មិន​ទាន់​ពាក់​ស្រោម​មុខ​ផង​ដែរ។

សូម​ទស្សនា​ Trailer របស់​ខ្សែភាពយន្ត Deadpool ទាំង​អស់​គ្នា ៖​

អត្ថបទ ៖ Mr DEE
ប្រភព ៖ Mavel