WonderCube ប្រអប់​ការ៉េ​បួន​ជ្រុង​តូច​អញ្ចឹង​សោះ​មាន​ប្រយោជន៍​ច្រើន​ម្ល៉េះ

ជ័រ​មួយ​ដុំ​រាង​បួន​ជ្រុង​ និង​រាង​​តូច​អញ្ចឹង​សោះ​មាន​ប្រយោជន៍​អ្វី​ខ្លះ​ទៅ​ដូច​ជា​មិន​ជឿ ! កុំ​មើល​ងាយ​វា​ឲ្យ​សោះ​រាង​បួន​ជ្រុង​ដូច​ជា​ដុំ​ជ័រ​អញ្ចឹង​មែន​ តែ​មាន​ប្រយោជន៍​ហួស​ពី​ការស្មាន​របស់​អ្នក​ទៅ​ទៀត។

WonderCube ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ បម្រើ​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​​ជំនាន់​ថ្មី ដែល​ចូល​ចិត្ត​ប្រើប្រាស់​នូវ​ Smart Phone។ ថ្វី​ត្បិត​តែ​វា​មាន​រូប​រាង​តូច​ហើយ​មើល​ទៅ​មិន​សម​ជា​មាន​ប្រយោជន៍​អ្វី​សោះ​ ដែល​​មើល​ទៅ​ដូច​ជា​បន្តោង​សោ​ធម្មតា តែ​ការ​ពិត​វា​មាន​មុខ​ងារ​ជា​ច្រើន​ដែល​ Smart Phone ត្រូវ​ការ​ ដែល​មិន​ទាន់​មាន​ឧបករណ៍​ដទៃ​ណា​អាច​ធ្វើ​បាន​ដូច​នេះ​ឡើយ។ មុខងារ​របស់​វា មាន​ដូចជា ៖

១ ប្រើប្រាស់​ជំនួស​ខ្សែ​សម្រាប់​ត​ភ្ជាប់​ពី​ Computer ទៅ​ ទូរស័ព្ទ និង​ ពី​ទូរសព្ទ​ទៅ​កាន់​ឧបករណ៍ ឬ ដុំ​សម្រាប់​សាក​ថ្ម

២ ប្រើប្រាស់​ជា​ជើង​ទម្រ​សម្រាប់​ទប់​ Smart Phone ជំនួយ​ក្នុង​ពេល​ទស្សនា​ភាព​យន្ត ឬ​វីដេអូ 

៣ ប្រើប្រាស់​ជា​កន្លែង​ផ្ទុក​ Memory បន្ថែម

៤ អាច​ប្រើប្រាស់​វា​ជា​ Power Bank

៥ អាច​ប្រើប្រាស់​​ជា​​ពិល​សម្រាប់​បំភ្លឺ​

៦ ដោយ​សារ​រូប​រាង​ដ៏​តូច​របស់​វា​ ធ្វើ​ឲ្យ​វា​សាក​សម​បំផុត​សម្រាប់​យក​តាម​ខ្លួន ឬ ធ្វើ​ជា​បន្តោង​សោ​ជាដើម​

គួរ​បញ្ជាក់​ផង​ដែរ​ថា ដោយ​សារ​វា​មាន​មុខងារ​​ច្រើន​ និង​ងាយ​ស្រួល​យក​តាម​ខ្លួន​​ដូច្នោះ​ហើយ ដែល​ធ្វើ​ឲ្យ តម្លៃ​វារាង​​ថ្លៃ​បន្តិច​ ដែរ​តម្លៃ​របស់​វា​នៅ​ក្នុង​ទី​ផ្សារ​អន្តរ​ជាតិ​ ​មាន​តម្លៃ ប្រហែល 189 $ ទៅ 250 $ ៕

ប្រភព ៖ indiegogo
អត្ថបទដោយ ៖ Mr Dee
រក្សារសិទ្ធដោយ ©CAMBOMAG


  • WonderCube ប្រអប់​ការ៉េ​បួន​ជ្រុង​តូច​អញ្ចឹង​សោះ​មាន​ប្រយោជន៍​ច្រើន​ម្ល៉េះ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: