លទ្ធផល​នៃ​ព្យុះ​ទឹកកក​ដ៏​ធំ​នៅ​អាមេរិក​កាល​ពី​ចុង​សប្តាហ៍​នេះ

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ភាគ​ខាង​កើត​នៃ​សហរដ្ឋអាមេរិក​ បាន​ទទួល​រង​នូវ​ព្យុះ​ទឹកកក​ដ៏​ធំ​មួយ​ ដែល​ក្នុង​នោះ​​ការ​ធ្លាក់​ទឹកកក​ដែល​ខ្លាំង​ជាង​គេ​គឺ​នៅ​ភាគ​ខាង​លិច​រដ្ឋ​ Virginia ដែល​មាន​កម្រាស់​រហូត​ដល់​ 42 inches ដែល​ប្រហែល​ជាង​100 cm ឯនោះ​។

លទ្ធផល​នៃ​ព្យុះ​ទឹកកក​ដ៏​ធំ​នៅ​អាមេរិក​កាល​ពី​ចុង​សប្តាហ៍​នេះ

ព្យុះ​ទឹកកក​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ចំនួន​ ​85 លាន​នាក់​ ហើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ មនុស្ស​ជា​ច្រើន​លាន​នាក់​បាន​ចេញ​មក​សម្អាត​ទឹកកក​ចេញ​​ពី​រថយន្ត​ ពី​ផ្លូវ​ដើរ​ ជាដើម​។ មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​នៅ​តែ​ទទួល​រង​ការ​រំខាន​យ៉ាង​ធ្ងន់ធ្ងរ ជើង​ហោះ​ហើរ​ជា​ច្រើន​ត្រូវ​បាន​លុប​ចោល ហើយ​អគារ​រដ្ឋាភិបាល​ សាលារៀន​ ត្រូវ​បាន​បិទ​​រហូត​ដល់​ថ្ងៃ​ច័ន្ទ​នេះ​ ។
រូបភាព​អ្នក​សម្អាត​ទឹកកក​នៅ​ New York
ជាមួយ​គ្នា​នេះ​ដែរ​ គិត​ចាប់​ពី​ថ្ងៃ​សុក្រ ​មក​ដល់​ថ្ងៃ​ច័ន្ទ​នេះ​ មាន​មនុស្ស​ចំនួន 29 នាក់​បាន​ស្លាប់​ ដោយ​សារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​ ការ​ពុល​នឹង​ជាតិ​កាបូនម៉ូណូអុកស៊ីត​ និង​ការ​គាំង​បេះ​ដូង​ជាដើម​ ។

លទ្ធផល​នៃ​ព្យុះ​ទឹកកក​ដ៏​ធំ​នៅ​អាមេរិក​កាល​ពី​ចុង​សប្តាហ៍​នេះ លទ្ធផល​នៃ​ព្យុះ​ទឹកកក​ដ៏​ធំ​នៅ​អាមេរិក​កាល​ពី​ចុង​សប្តាហ៍​នេះ លទ្ធផល​នៃ​ព្យុះ​ទឹកកក​ដ៏​ធំ​នៅ​អាមេរិក​កាល​ពី​ចុង​សប្តាហ៍​នេះ

 


  • លទ្ធផល​នៃ​ព្យុះ​ទឹកកក​ដ៏​ធំ​នៅ​អាមេរិក​កាល​ពី​ចុង​សប្តាហ៍​នេះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: