វិធី ៦ យ៉ាង​ធ្វើឲ្យមិត្តស្រីកាន់តែស្រលាញ់អ្នកខ្លាំងឡើង

បើ​ទោះ​ជា​បុរស​ខ្លះ​អាច​ឆក់​យក​បេះដូង​នារី​ដែល​ខ្លួន​ស្រលាញ់​បាន​ក៏​ដោយ​⁣ប៉ុន្តែ​វា​ក៏​នៅ​ជា​ការ​លំបាក​ក្នុង​ការ​ថែរក្សា​ចំណង​ស្នេហ៍​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ ឬ​ក៏​រីក​ចម្រើន​ជាង​នេះ​ថែម​ទៀត។

ខាង​ក្រោម​នេះ​ជា​វិធី​សាមញ្ញ​ទាំង​៦​ យ៉ាង​ដែល​បុរសៗ​គួរ​សាក​ល្បង​ធ្វើ​ដើម្បី​ទទួល​បាន​ការ​ស្រលាញ់​ខ្លាំង​ឡើង​ៗ​ពី​ដៃ​គូរ​របស់​ខ្លួន ៖

១. ⁣⁣ ការ​ថើប​នៅ​លើ​ថ្ងាស៖⁣

ការ​ថើប​នៅ​លើ​បបូរ​មាត់​គឺ​ពិត​ជា​ការ​បង្ហាញ​ពី​ក្ដី​ស្រលាញ់⁣​ប៉ុន្តែ​ចំណុច​កាន់​តែ​ពិសេស​សម្រាប់​ការ​ថើប​ទៀត​នោះ​គឺ​ថ្ងាស​។ ការ​ថើប​នៅ​លើ​ថ្ងាស​គឺ​វា​មាន​ន័យ​ថា​មនុស្ស​ស្រី​ម្នាក់​នោះ​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​អ្នក។

២. ⁣ នៅ​ក្បែរ​នាង​ពេល​ដែល​នាង​យំ ៖

មនុស្ស​ស្រី​តែង​តែ​ទន់​ខ្សោយ​ខ្លាំង​បំផុត​ពេល​ដែល​នាង​យំ⁣​ហើយ​នាង​តែង​ត្រូវ​ការ​មនុស្ស​ម្នាក់​ដែល​នៅ​ក្បែរ​នាង​ហើយ​អាច​ឲ្យ​នាង​ស្ថិត​នៅ​ក្នុង​រង្វង់​ដៃ​ដ៏​កក់​ក្ដៅ​មួយ លួង​លោម​ ហើយ​និង​ជូត​ទឹក​ភ្នែក​ឲ្យ​នាង។

៣.  ធ្វើ​ឲ្យ​នាង​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​បាច់​ផ្កា​ដោយ​គ្មាន​ហេតុ​ផល៖

ផ្កា​គឺ​ជា​អំណោយ​ដែល​ពិសេស​បំផុត​សម្រាប់​នារីៗ​⁣ដោយ​មិន​ចាំ​បាច់​តម្រូវ​ថា​ទាល់​តែ​មាន​ឱកាស​ពិសេសៗ​ទើប​អាច​ជូន​នាង​បាន​ទេ។⁣⁣ នាង​នឹង​គិត​ថា​អ្នក​តែង​តែ​គិត​ដល់​នាង​គ្រប់​ពេល​វេលា។

៤.  ប្រាប់​មិត្ត​ភក្តិ​អ្នក​ថា​នាង​អស្ចារ្យ​ប៉ុណ្ណា៖

នៅ​ពេល​ដែល​អ្នក​នាំ​នាង​ទៅ​ជួប​⁣មិត្ត​ភក្តិ​របស់​អ្នក​ក្នុង​កម្មវិធី​នានា អ្នក​គួរ​តែ​ឆ្លៀត​ពេល​តិច​តួច​ក្នុង​ការ​​លើក​សរសើរ​ពី​មិត្ត​ស្រី​របស់​អ្នក​ថា​នាង​អស្ចារ្យ​ប៉ុណ្ណា និង​មាន​ន័យ​សម្រាប់​អ្នក​ប៉ុណ្ណា​ នាទី​នោះ​ហើយ​ដែល​អ្នក​កំពុង​តែ​ធ្វើ​ឲ្យ​បេះដូង​មិត្ត​ស្រី​របស់​អ្នក​ស្ទើរ​តែ​ហោះ​ចេញ​ក្រៅ​ដោយ​សារ​ពាក្យ​សម្ដី​បន្តិច​បន្តួច​របស់​អ្នក។

៥.  ការ​ថើប​នៅ​លើ​ចង្កា ៖

នេះ​គឺ​ជា​ការ​ថើប​ដ៏​រូមែនទិក​មួយ​ដែល​បុរស​អាច​ធ្វើ​បាន​។ នៅ​ពេល​ដែល​មនុស្ស​ស្រី​ទទួល​បាន​ការ​ថើប​នៅ​ត្រង់​ចង្កា​គេ​នឹង​ចង​ចាំ​វា​ខ្លាំង​បំផុត​⁣ព្រោះ​វា​ជា​ការ​ថើប​ដ៏​ពិសេស​មួយ​ដែល​ពិបាក​នឹង​បំភ្លេច​បាន​។

៦. ⁣ ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ជា​មួយ​ថ្ងៃ​សម្រាក​ចុង​សប្ដាហ៍ ៖⁣

គួរ​តែ​សាក​ល្បង​នូវ​វិធី​នេះ​ព្រោះ​វា​ពិត​ជា​មាន​ប្រសិទ្ធភាព​។⁣ ការ​ចំណាយ​ពេល​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​របស់​អ្នក​ជា​មួយ​នាង​នឹង​កាន់​តែ​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត​⁣ព្រោះ​នាង​នឹង​គិត​ថា​ក្រៅ​ពី​ពេល​ធ្វើ​ការ​របស់​អ្នក​⁣នាង​គឺ​ឈរ​នៅ​លំដាប់​ទី១​ក្នុង​ការ​គិត​របស់​អ្នក​។

៧. ⁣ បង្ហាញ​ការ ​ការ​ពារ​របស់​អ្នក ៖

អ្នក​គួរ​តែ​ធ្វើ​រឿង​ខ្លះ​ដើម្បី​បង្ហាញ​នាង​ថា​ទោះ​ជា​យ៉ាង​ណា​នាង​អាច​រក​ជំនួយ​ពី​អ្នក​បាន​ពេល​ដែល​នាង​មាន​បញ្ហា⁣ អ្នក​នឹង​នៅ​ឈរ​ខាង​នាង ចាំ​ជួយ​នាង​គ្រប់​នាទី៕

អត្ថបទ​ដោយ ៖ កញ្ញា


  • វិធី ៦ យ៉ាង​ធ្វើឲ្យមិត្តស្រីកាន់តែស្រលាញ់អ្នកខ្លាំងឡើង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: