រឿង​រ៉ាវ​ដំណើរ​ដើម​ទង​នៃ​​ទិវា​មាតា ឬ Mother’s Day

ទិវា​មាតា​​​ឬ​ Mother’s Dayជា​​ការ​​ថ្ងៃ​នៃ​ការ​​ប្រារព្ធ​​​​​​ធ្វើ​ឡើង​មួយ​​ក្នុង​​​គោល​បំណង​​ គោរព​និង​បង្ហាញ​ពី​ការ​ដឹង​គុណ​​ចំពោះ​អ្នក​ម្ដាយ ទៅ​តាម​​ទម្លាប់​​ផ្សេង​ៗ​គ្នា​ពី​បណ្ដា​ប្រទេស​​ជា​ច្រើន​​នៅ​​លើ​ពិភព​លោក។ សម្រាប់​​ទិវា​មាតា​​នា​ថ្ងៃ​ ៨ ឧសភា ឆ្នាំ​២០១៦ មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​​ជា​ដំណើរ​ដើម​ទង​ទាក់ទង​និង​ថ្ងៃ​ពិសេស​នេះ៖ ​

 

រឿង​រ៉ាវ​ដំណើរ​ដើម​ទង​នៃ​​ទិវា​មាតា ឬ Mother’s Day
 

ទិវា​​មាតា​តាម​​​រឿង​​ប្រវត្តិសាស្ត្រ

ការ​ប្រារព្ធ​ទិវា​មាតា អាច​ទាក់​ទង​​នឹង​រឿង​ប្រវត្តិសាស្ត្រ​​បុរាណ​នៃ​​ជន​ជាតិ​ក្រិក​និង​រ៉ូម៉ាំង​ ដែល​​ពួក​គេ​បាន​ធ្វើ​ពិធី​បុណ្យ​​​មួយ​ជា​កិត្តិយស​ដល់​ម្ដាយ​ទេពធីតា​​ Rhea ​និង​Cybele ។ ជា​មួយ​គ្នា​នោះ​​​​​ នៅ​​​​​ក្នុង​សាសនា​​គ្រិស្ត​​ក៏មាន​​ពិធី​បុណ្យ​មួយ​ដែល​អាច​ទាក់​ទង​​និង​ទិវា​មាតា​ផង​ដែរ គឺ​ពិធី​បុណ្យ​សាសនា​​ “Mothering Sunday” ​នៅ​ប្រទេស​អឺរ៉ុប​​ដែល​ក្មេង​ៗ​​អាច​ជូន​អំណោយ​ដល់​ម្ដាយ​របស់​ពួក​គេ​ ដូច​ជា​ផ្កា ឬ​អំណោយ​ផ្សេង​ៗ​​​​ដើម្បី​ជា​ការ​គោរព​និង​កោត​សរសើរ​​​​​ ​ ។
ការ​ក​កើត​​ការ​ប្រារព្ធ​ទិវា​មាតា
​​​​​​​​​

ឫស​​​គល់​នៃ​ថ្ងៃ​​​​ទិវា​មាតា​​នៅ​សហរដ្ឋអាមេរិក​​​បាន​កើត​​ឡើង​​​នា​​​សតវត្ស​ទី​១៩។ មុន​ឆ្នាំ​​សង្គ្រាម​ស៊ីវិល (១៨៦១-១៨៦៥) សកម្មជន​​​សង្គម​​​ម្នាក់​​គឺ​លោក​ស្រី Anna Reeves Jarvis បាន​បង្កើត​​​​យុទ្ធនាការ​មួយ​​ឈ្មោះ Mother’s Day Work Clubs ដែល​បង្រៀន​​ស្ត្រី​​ឲ្យ​ចេះ​ថែ​ទាំ​​​ក្មេង​ៗ។ រយៈ​​កាល​ក្រោយ​មក​ទោះ​ជា​មាន​ការ​​បញ្ហា​រាំង​ស្ទះ​មួយ​ចំនួន​​ដោយ​សង្គ្រាម​ស៊ីវិល​នៅ​សហរដ្ឋអាមេរិក​ ​លោក​ស្រី Anna Reeves Jarvisរួម​ជា​មួយ​សកម្មជន​ក្នុង​តំបន់​​​ផ្សេង​ៗ​ទៀត​បង្កើត​ជា​​យុទ្ធនាការ​​ផ្សេង​សម្រាប់​ស្ត្រី​ជា​មាតា​​ក្នុង​ការ​​ស្វែង​រក​​សន្តិភាព​ពិភពលោក និង​ចលនា​យុទ្ធនាការ​​សកម្មភាព​សង្គម​ជា​ច្រើន​​ទៀត។

 

រឿង​រ៉ាវ​ដំណើរ​ដើម​ទង​នៃ​​ទិវា​មាតា ឬ Mother’s Day
 

រហូត​ដល់​​​ឆ្នាំ​​​​១៩០៨ ទិវា​មាតា​នៅ​​សហរដ្ឋអាមេរិក​​​​ត្រូវ​បាន​បង្កើត​ឡើង​​​ក្នុង​គោល​បំណង​គោរព​និង​ដឹង​គុណ​​ចំពោះ​មាតា ដោយ​​​​​​មាន​ការ​ចូល​រួម​​​បង្កើត​ផ្សព្វផ្សាយ​​យ៉ាង​​សកម្ម​ពី​សកម្មជន​​សង្គម​​​ម្នាក់​​គឺ​ អ្នក​​ស្រី Anna Jarvis ជា​កូន​ស្រី​របស់​លោក​ស្រីAnna Reeves Jarvis។ ទិវា​មាតា​​​​​​បាន​ក្លាយ​ជា​​ថ្ងៃ​​បុណ្យ​ឈប់​សម្រាក​ផ្លូវ​ការ​​​ក្នុង​ឆ្នាំ​១៩១៤​នៅ​សហរដ្ឋអាមេរិក ប្រកាស​ដោយ​ប្រធានាធិបតី​​ Woodrow Wilson​ តាម​រយៈ​ការ​ប្រឹង​ប្រែង​នៃ​ចលនា​យុទ្ធនាការ​​​​​របស់​​​​អ្នក​​ស្រី Anna Jarvis។

 

​នៅ​ឆ្នាំ​១៩២០ អ្នក​​ស្រី Anna Jarvis​​បាន​អំពាវនាវ​ឲ្យ​​​ក្រុមហ៊ុន​​​​​​​មួយ​ចំនួន​​​​​ឲ្យ​​ឈប់​​យក​​​ទិវា​គោរព​ដឹង​​គុណ​មាតា​​​​​ទៅ​ជា​​ការ​ផ្សាយ​ពាណិជ្ជកម្ម​​​លក់​របស់​របរ​ផ្សេង​ៗ​​ដូច​ជា​ផ្កា​ ឬ​កាដូ​​​ដើម្បី​​តែ​ផល​ចំណេញ​​​។ អ្នក​ស្រី​​​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​​​ទៅ​ក្រុមហ៊ុន​មួយ​​ចំនួន​នោះ​ផង​ដែរ។

​​​​​​​​​​​​​

ទិវា​មាតា​និង​ទំនៀម​ទម្លាប់​នៃ​ការ​​ប្រារព្ធ​ផ្សេង​ៗ

នៅ​សហរដ្ឋអាមេរិក​ ទិវា​មាតា​​ឬ​ Mother’s Dayការ​​ប្រារព្ធ​​​ទិវា​នោះ​គេ​តែង​ធ្វើ​ឡើង​នា​ថ្ងៃ​អាទិត្យ​ទី​ពីរ​​ក្នុង​ខែ​ឧសភា ដែល​មិន​អាច​​កំណត់​ពី​កាលបរិច្ឆេទ​ច្បាស់​លាស់​​នោះ​ទេ។ ​​​​​ទម្លាប់​នៃ​ការ​ប្រារព្ធ​ ប្រជាជន​​ជា​ច្រើន​និយម​​ជូន​​​អំណោយ កាត​ជូន​ពរ ឬ​ផ្កា​ទៅ​កាន់​ម្ដាយ​របស់​ពួក​គេ។ អំឡុង​ពេល​នោះ​ពួក​គេ​​សុំ​ឲ្យ​អ្នក​ម្ដាយ​ពួក​គេ​ឈប់​សម្រាក​​ដូច​ជា​មិន​ឲ្យ​ធ្វើ​ការងារ​ក្នុង​ផ្ទះ ឬ​ចម្អិន​អាហារ​​​ជា​ដើម។ ឥទ្ធិពល​នៃ​ទិវា​មាតា​បាន​រីក​សាយ​​ដល់​បណ្ដា​ប្រទេស​ជា​ច្រើន​ដូច​​ជា កាណាដា ម៉ិកស៊ីកូ ចិន ជប៉ុន អាមេរិក​ខាង​ត្បូង​ និង​អាហ្វ្រិក​ផង​ដែរ។ ​​

 

រឿង​រ៉ាវ​ដំណើរ​ដើម​ទង​នៃ​​ទិវា​មាតា ឬ Mother’s Day
 

រយៈ​ពេល​ក្រោយ​មក ការ​ប្រារព្ធ​​​​ទាក់ទង​និង​​ការ​ដឹង​គុណ​មាតា​ បាន​ធ្វើ​​ឡើង​​នៅ​តាម​​ប្រទេស​ជា​ច្រើន​ទៀត​ ដែល​ការ​​ប្រារព្ធ​នោះ​គឺ​ទាក់​ទង​នឹង​​ទំនៀម​ទម្លាប់​របស់​​​​​​​ប្រទេស​រៀង​ៗ​ខ្លួន។ ​នៅ​ក្នុង​ប្រទេស​ថៃ ជា​ឧទាហរណ៍​ ទិវា​មាតា​ប្រារព្ធ​ឡើង​នា​ខែ​សីហា​​​គឺ​ចំ​ថ្ងៃ​​​​​បុណ្យ​ចម្រើន​ព្រះជន្ម​ម្ចាស់​ក្សត្រី​បច្ចុប្បន្ន​ព្រះ​នាម​Sirikit។ នៅ​ប្រទេស​អេត្យូពី​ចំពោះ​​ទំនៀម​ទម្លាប់​ការ​ប្រារព្ធ​ដឹង​គុណ​​មាតា​ តែង​ធ្វើ​ឡើង​ដោយ​​​ការ​​ច្រៀង​ចម្រៀង​​ដល់​អ្នក​ម្ដាយ​ និង​ការ​ជួប​ជុំ​គ្រួសារ​​​​ហូប​អាហារ​ជុំ​គ្នា៕ ​​​​​

 

រឿង​រ៉ាវ​ដំណើរ​ដើម​ទង​នៃ​​ទិវា​មាតា ឬ Mother’s Day
 

​ចុចអាន៖  ​​ប្រវត្តិ​ដើម​ហេតុ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់ Valentine’s Day

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ history

​​