Selena Gomez៖ “ម្ដាយ​ខ្ញុំ​ហ៊ាន​ពលី​ជីវិត​ដើម្បី​ខ្ញុំ”

និយាយ​អំពី​ការ​ដឹង​គុណ​​និង​ការ​លះ​បង់​គ្រប់​យ៉ាង​ដើម្បី​កូន តារា​ចម្រៀង ​Selena Gomez ធ្លាប់​បាន​ថ្លែង​ពី​​ម្ដាយ​ថា​ ម្ដាយ​របស់​នាង​​ហ៊ាន​​ពុះពារ​គ្រប់​បែប​យ៉ាង​​សូម្បី​តែ​ជីវិត​ដើម្បី​កូន។

 

Selena Gomez៖ “ម្ដាយ​ខ្ញុំ​ហ៊ាន​ពលី​ជីវិត​ដើម្បី​ខ្ញុំ”

 

ថ្ងៃ​ទី ៨ ខែ ឧសភា ឆ្នាំ​២០១៦​​គឺ​ជា​ទិវា​មាតា​ពិភពលោក​។ វា​គឺ​ជា​ថ្ងៃ​ដ៏​ពិសេស​ដើម្បី​កើន​រំឭក​ដល់​កូន​ៗ​កុំ​ឲ្យ​ភ្លេច​គុណ​ម្ដាយ ដែល​តែង​ធ្វើ​ចំពោះ​ខ្លួន។ ងាក​ទៅ​​មើល​ម្ចាស់​បទ “Same Old Love” ក៏​ធ្លាប់​រៀបរាប់​ពី​សេចក្ដី​ស្រឡាញ់​របស់​ម្ដាយ​មក​ខ្លួន​ដែរ​ថា​៖​”ម្ដាយ​គឺ​ពិត​ជា​ខ្លាំង​សម្រាប់​ខ្ញុំ។ ទោះ​ពេល​ខ្ញុំ​មាន​អាយុ​១៦​ឆ្នាំ ម្ដាយ​នៅ​តែ​មាន​ទំនួលខុសត្រូវ​ខ្ពស់​​ដដែល។ ម្ដាយ​របស់​ខ្ញុំ​ហ៊ាន​លះបង់​អ្វី​គ្រប់​យ៉ាង​ ដោយ​ធ្វើ​ការ​៣​កន្លែង លើក​ទឹកចិត្ត​និង​ពលី​ជីវិត​ដើម្បី​ខ្ញុំ”។

 

ម្ដាយ​ Selena មាន​ឈ្មោះ​ថា Amanda Dawn ជា​អតីត​តារា​សម្ដែង​លើ​ឆាក បច្ចុប្បន្ន​មាន​អាយុ​៤០​ឆ្នាំ​។ ជា​ការពិត​ត្បិត​តារា​ស្រី​​ល្បី​និង​ឧស្សាហ៍​លេច​មុខ​លើ​សារព័ត៌មាន​ ប៉ុន្តែ​​ម្ដាយ​របស់​នាង​កម្រ​​បង្ហាញ​ខ្លួន​ណាស៕

 

Selena Gomez៖ “ម្ដាយ​ខ្ញុំ​ហ៊ាន​ពលី​ជីវិត​ដើម្បី​ខ្ញុំ”

 

ចុចអាន៖Selena Gomez ត្រូវ​ហាម​មិន​ឲ្យ​​​សម្ដែង​នៅ​​​ចិន​ព្រោះ​រូប​ថត​មួយ​សន្លឹក​កាល​ពី​២​ឆ្នាំ​មុន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ azquotes