នាយក​រដ្ឋ​មន្ត្រី​ស្រស់​​សង្ហារ​របស់​កាណាដា​ចង់​ផ្ដល់​លុយ​ដល់​ប្រជាជន​ដោយ​គ្មាន​លក្ខខណ្ឌ​

កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ រដ្ឋាភិបាល​កាណាដា​ បាន​ប្រកាស​ពី​គម្រោង​​សាកល្បង​ក្នុង​ការ​ផ្ដល់​លុយ​ដល់​ប្រជាជន​កាណាដា​ក្នុង​ឆ្នាំ​២០១៦​នេះ​​ គ្រាន់​តែ​មិន​បញ្ជាក់​ថា​ធ្វើ​ឡើង​នៅ​ពេល​ណា​។ ការ​សាក​ល្បង​​ផ្ដល់​លុយ​ដោយ​គ្មាន​លក្ខខណ្ឌ​​ដំបូង​នេះ​ គឺ​ធ្វើ​ឡើង​ជា​ប្រចាំ​ខែ​ ដើម្បី​ឲ្យ​ប្រជាជន​ចំណាយ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ដូចជា​ អាហារ​ ការ​ធ្វើដំណើរ​ សំលៀកបំពាក់​ និង​ការ​ប្រើប្រាស់​ផ្សេងៗ​ទៀត​។​

នាយក​រដ្ឋ​មន្ត្រី​ស្រស់​​សង្ហារ​របស់​កាណាដា​ចង់​ផ្ដល់​លុយ​ដល់​ប្រជាជន​ដោយ​គ្មាន​លក្ខខណ្ឌ​

បន្ទាប់​ពី​ការ​ប្រកាស​ខាង​លើ​ រដ្ឋាភិបាល​​កាណាដា​ មិន​ទាន់​បាន​សម្រេច​ថា​ ពេល​ណា​ និង​ទីកន្លែង​ណា​ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​សាកល្បង​នូវ​គម្រោង​ផ្ដល់​លុយ​នេះ​នោះ ទេ​​ ហើយ​ក៏​មិន​ទាន់​បាន​កំណត់​ពី​ចំនួន​ទឹកប្រាក់​ដែល​​ត្រូវ​ផ្ដល់​ឲ្យ​ក្នុង​មនុស្ស​ម្នាក់​ដែរ​។ ប៉ុន្តែ​ ប្រសិន​បើ​គម្រោង​នេះ​​ចាប់​ផ្ដើម​អនុវត្ត​ ថវិកា​សម្រាប់​ចំណាយ​នឹង​ត្រូវ​យក​ចេញ​ពី​ចំណែក​ថវិកា​របស់​រដ្ឋាភិបាល​ដែល​ត្រៀម​ទុក​សម្រាប់​ការ​សាកល្បង​នេះ។

តាម​ពិត​ទៅ​ គំនិត​នេះ​ត្រូវ​បាន​ស្នើ​ឡើង​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៦០​ម្ល៉េះ​ ហើយ​វា​ត្រូវ​បាន​គេ​ហៅ​ថា​​ ចំណូល​មូលដ្ឋាន​ ហើយ​​ចាប់​ពី​ពេល​នោះ​មក​ អ្នក​ស្រាវជ្រាវ​​​ និង​មន្ត្រី​រដ្ឋាភិបាល​ បាន​សាកល្បង​ធ្វើ​វា​ ហើយ​ទទួល​បាន​លទ្ធផល​ផ្សេងៗ​។ ទោះ​ជា​យ៉ាងណា​ សម្រាប់​ពេល​បច្ចុប្បន្ន​​ គម្រោង​នេះ​ហាក់​នឹង​មិន​ទាន់​ត្រូវ​ចាប់​ផ្ដើម​ភ្លាមៗ​នោះ​ទេ​។​ រដ្ឋមន្ត្រី​​ទទួល​បន្ទុក​កិច្ចការ​គ្រួសារ​ កុមារ​ និង​ការ​អភិវឌ្ឍន៍​សង្គម​ របស់​រដ្ឋាភិបាល​សហព័ន្ធ​កាណាដា​ លោក​ Jean-Yves Duclos ដែល​បាន​​​លើក​ឡើង​ជា​ផ្លូវ​ការ​នូវ​គម្រោង​សាកល្បង​នេះ​កាល​ពី​ខែ​មុន​ បាន​លើក​ឡើង​ថា​ ចំណូល​មូលដ្ឋាន​នេះ​​ មាន​ច្រើន​ប្រភេទ​ និង​ត្រូវ​មាន​ការ​ពិភាក្សា​អោយ​បាន​ម៉ត់ចត់​បំផុត​ ហើយ​លោក​រីករាយ​ដែល​ប្រជាជន​កាណាដា​ចាប់​អារម្មណ៍​និង​គំនិត​មួយ​នេះ​។
បើ​ទោះ​បី​ជា​ មាន​ការ​លើកឡើង​ថា​ ការ​ផ្ដល់​លុយ​បែប​នេះ​ និង​បង្កើត​ឲ្យ​​មាន​ក្រុម​មនុស្ស​ខ្ជិល​ធ្វើ​ការងារ​ក៏​ដោយ​ ក៏​ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ នៅ​ពេល​មាន​ការ​ផ្ដល់​ចំណូល​មូលដ្ឋាន​បែប​នេះ​ មនុស្ស​ធ្វើ​ការ​ច្រើន​ម៉ោង​ជាង​មុន​ ១៧%​ និង​រក​បាន​ចំណូល​ច្រើន​ជាង​មុន​៣៨%​។

គួរ​រំលឹក​ថា​ បើ​​និយាយ​ពី​ការ​ផ្ដល់​លុយ​ដល់​ប្រជាជន​​បែប​នេះ​ ​មាន​ប្រទេស​ខ្លះ​បាន​អនុវត្ត​រួច​ទៅ​ហើយ​ ក្នុង​​នោះ​នៅ​​ប្រទេស​ហ្វាំងឡង់ ​​រដ្ឋាភិបាល​ផ្ដល់​លុយ​ដល់​ប្រជាជន​របស់​ខ្លួន​បន្ថែម​ក្នុង​ម្នាក់​៨០០​អឺរ៉ូ​ ដែល​ប្រហែល​ជា​៩០០​ដុល្លារ​ ចំណែក​នៅ​ប្រទេស​ហូឡង់​ ប្រជាជន​ទទួល​បាន​ប្រាក់​​១០០០​ដុល្លារ​ក្នុង​ម្នាក់​។ ដូចនេះ​ ប្រទេស​កាណាដា​ គ្រាន់តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ចាប់​ផ្ដើម​សាកល្បង​ប៉ុណ្ណោះ​។

ប្រែ​សម្រួល​៖ Sophany
ប្រភព​ ៖

​​​​


  • នាយក​រដ្ឋ​មន្ត្រី​ស្រស់​​សង្ហារ​របស់​កាណាដា​ចង់​ផ្ដល់​លុយ​ដល់​ប្រជាជន​ដោយ​គ្មាន​លក្ខខណ្ឌ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: