បំបាត់​ការ​ឈឺចាប់​ដោយ​ម្ទេស​និង​ទឹកដោះគោ​ជូរ

រុក្ខជាតិ​ជា​ច្រើន​មាន​ផ្ទុក​សារជាតិ​ជួយ​បំបាត់​ការ​ឈឺចាប់​ដូចជា​ម្ទេស​និង​ទឹកដោះគោ​ជូរ​ជា​ដើម។
១. ម្ទេស
ម្ទេស​ផ្ទុក​ទៅ​ដោយ​សារជាតិ​ខេបសៃស៊ីន(Capsaicin)ជា​សមាសធាតុ​ធម្មជាតិ​ដែល​អ្នក​អាច​រក​ឃើញ​នៅ​ក្នុង​បណ្តា​ក្រែម​បំបាត់​ការ​ឈឺចាប់ និង ក្រមួន ឬ​ប្រេង​សម្រាប់​លាប​ស្បែក។ ខេបសៃស៊ីន​មាន​តួនាទី​បណ្តេញ​សារធាតុ​Pចេញ​ពី​ប្រព័ន្ធ​ប្រសាទ។ សារធាតុ​Pនេះ​គឺ​ជា​គីមី​ម្យ៉ាង​ដែល​មាន​មុខងារ​នាំ​សញ្ញា​ឈឺ​ចាប់​ទៅ​កាន់​ខួរ​ក្បាល។ ​ដូច្នេះ​ប្រសិន​បើ​មិន​ចង់​ប្រើ​ម្ទេស​ទេ អ្នក​ក៏​អាច​ប្រើ​ក្រែម​ប្រភេទ​ខេបសៃស៊ីន​បាន​ដែរ តែ​មិន​ត្រូវ​អោយ​ថ្នាំ​នេះ​ប៉ះ​ត្រូវ​ភ្នែក​ទេ ហើយ​ពេល​លាប​ត្រូវ​ពាក់​ស្រោម​ដៃ។

២. ទឹកដោះគោ​ជូរ
នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​យើង​ទាំង​ក្រពះ​ទាំង​ពោះវៀន​គឺ​តែងតែ​ផ្ទុក​បាក់តេរី​ល្អ​និង​អាក្រក់​រាប់​ពាន់​លាន​ក្បាល ​បាក់តេរី​ល្អ​ជួយ​ជំរុញ​អោយ​ដំណើរ​ការ​រំលាយ​អាហារ​បាន​ល្អ។ ​តែ​ប្រសិន​បើ​មាន​បាក់តេរី​អាក្រក់​ច្រើន​ជាង​បាក់តេរី​ល្អ​នោះ​វា​នឹង​បណ្តាល​អោយ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​សុខភាព​ដូចជា​រមាស់​ស្បែក​និង​ជ្រុះ​សក់​ជា​ដើម។ បណ្តា​បាក់តេរី​ល្អ​នៅ​ក្នុង​ទឹកដោះគោ​ជូរ​ប្រូបាយអូទិក​នឹង​ចូល​ទៅ​ជួយ​បង្កើន​បាក់តេរី​ល្អ​ក្នុង​រាងកាយ ជួយ​កែ​លម្អ​បញ្ហា​មួយ​ចំនួន​ដូចជា​អាការ​ហើម​ពោះ ទល់លាមក ឈឺពោះ​ជា​ដើម៕

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ Healthdigezt


  • បំបាត់​ការ​ឈឺចាប់​ដោយ​ម្ទេស​និង​ទឹកដោះគោ​ជូរ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: