Griezmann ឆ្លើយ​តប​យ៉ាង​ឡូយ​ទៅ​នឹង​សម្ដី​រិះ​គន់​របស់​កីឡាករ​​ Bayern Munich មួយ​រូប​

កាលពីពេលថ្មីៗនេះខ្សែបម្រើមួយរូបរបស់ក្លឹប Bayern Munich គឺកីឡាករ Arturo Vidal បាននិយាយរិះគន់ក្លឹប At Madrid ថាមានទម្រង់លេងអាក្រក់មិនសមជាក្រុមដែលអាចឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champion League ។

តែយ៉ាងណាកាលពីម្សិលមិញនេះខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លឹប AT Madrid គឺកីឡាករ Antoine Griezmann បានធ្វើការឆ្លើយតបនឹងការរិះគន់នេះវិញផងដែរ ។

ដោយ Grieamann បាននិយាយថា « គ្រប់ក្រុមមានទម្រង់លេងផ្សេងគ្នា ក្រុមយើងមិនសូវមានបាល់គ្រប់គ្រងដូច Bayern Munich ប៉ុន្តែពួកយើងធ្វើបានល្អនៅក្នុងការបង្កើតឱកាសរកគ្រាប់ដើម្បីអាចទទួលជ័យជំនះក្នុងការប្រកួត » ។

Griezmann បន្តថា « ហើយពេលនេះពួកយើងបានឡើងទៅលេងផ្ដាច់ព្រ័ត្រ Champion League ដូចនេះមានអ្នកណាខ្វល់ថាពួកយើងលេងទម្រង់ការពារឬទម្រង់ប្រយុទ្ធដើម្បីអាចឆ្លងដល់វគ្គផ្ដាច់ព្រ័ត្រនោះទេ » ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះសម្ដី Griezmann ?

ប្រភព ៖  
ប្រែសម្រួល ៖ វិចទ័រ


  • Griezmann ឆ្លើយ​តប​យ៉ាង​ឡូយ​ទៅ​នឹង​សម្ដី​រិះ​គន់​របស់​កីឡាករ​​ Bayern Munich មួយ​រូប​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: