កីឡាករ​សំខាន់​២​រូប​របស់​ Arsenal អាច​ត្រូវ​សម្រាក​ដល់​ទៅ​៣​សប្ដាហ៍​ដោយ​សារ​របួស

​ក្លឹប​ Arsenal បាន​បញ្ជាក់​ថា​កីឡាករ​សំខាន់​របស់​ខ្លួន​ចំនួន​២​រូប​គឺ​កីឡាករ​ Theo Walcott នឹង​ Oxlade Chamberlain សុទ្ធ​តែ​មាន​បញ្ហា​របួស​ហើយ​អាច​នឹង​ត្រូវ​សម្រាក​រហូត​ដល់​ទៅ​៣​សប្ដាហ៍​ ។ ដោយ​កីឡាករ​ទាំង​ពីរ​នាក់​របួស​អំឡុង​ពេល​ប្រកួត​ដែល​ Arsenal បរាជ័យ​ដោយ​លទ្ធផល​០​ទល់​នឹង​៣​ក្រោម​ស្នា​ដៃ​ក្លឹប​ Sheffield Wed កាល​ពី​ថ្ងៃ​ពុធ​ ។

ខណៈ​តាម​ការ​បញ្ជាក់​របស់​ក្រុម​គ្រូ​ពេទ្យ​បញ្ជាក់​ថា​កីឡាករ​ Theo Walcott របួស​សាច់​ដុំ​កំភួន​ជើង​ ដោយ​ឡែក​កីឡាករ​ Oxlade Chamberlain មាន​បញ្ហា​របួស​សរសៃ​ពួរ​គន្លាក់​ជើង​ ហើយ​ក្រុម​គ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា​កីឡាករ​ទាំង​២​នឹង​ត្រូវ​សម្រាក​យ៉ាង​ហោច​ណាស់​ក៏​៣​សប្ដាហ៍​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • កីឡាករ​សំខាន់​២​រូប​របស់​ Arsenal អាច​ត្រូវ​សម្រាក​ដល់​ទៅ​៣​សប្ដាហ៍​ដោយ​សារ​របួស已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:បច្ចេកវិទ្យា
Tags: