តើ​ផ្លែ​ស្ត្របឺរី ល្អ​ចំពោះ​ការ​ចង​ចាំ​របស់​អ្នក​មែន​ឬទេ?

មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​ស្វែង​រក​អ្វី​ដែល​អាច ជំនួយ​ដល់​ការ​ចង​ចាំ​របស់​ពួក​គេ​បាន​ល្អ​បំផុត។ បញ្ជី​អាហារ​ដែល​ប្រាប់​ពី​អាហារ​ជំនួយ​ការ​ចងចាំ​គឺ​ជា​បញ្ជី​ដ៏​វែង​មួយ ដែល​នៅ​ក្នុង​នោះ​មាន​ដូច​ជា ផ្កាស្ពៃ​ពណ៌​បៃតង ការ៉ុត ខ្ទឹម​បារាំង ប៉េងប៉ោះ ផ្លែប៉ម ផ្លែ​ទទឹម សណ្ដែក​សៀង ងៀវ មាន់ទួរគី ត្រីសាលម៉ុន ត្រីធូណា សណ្ដែកដី គ្រាប់​អាល់​ម៉ុន និង​ផ្លែ​ស្ត្របឺរី។នៅ​ពេល​ដែល​និយាយ​ពី​បន្លែ និង​ផ្លែ​ឈើ ផ្លែ​ស្ត្របឺរី ពិត​ជា​មាន​ប្រសិទ្ធភាព​មែន។

ផ្លែ​ស្ត្របឺរី គឺ​ជា​ប្រភព​ដែល​សំបូរ​ទៅដោយ​សារធាតុ​ប្រចាំ​អុកស៊ីតកម្ម។ សមាសធាតុ​ដែល​វា​មាន​គឺ Anthocyanins។ សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម ដែល​មាន​ក្នុង​ផ្លែ​ស្ត្របឺរី​ត្រូវ​បាន​គេ​រកឃើញ​ថា មាន​នៅ​ក្នុង​ខួរ​ក្បាល​របស់​សត្វ​កណ្ដុរ ដែល​មាន​ជីវិត​វែង។ ការ​សិក្សា​ថ្មីៗ​នេះ បាន​បង្ហាញ​ថា វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់ ឬបញ្ច្រាស​សភាព​ភ្លេចភ្លាំង​មួយ​ចំនួន​ដែល​បង្ក​ឡើង​ដោយ​សារ​ភាព​ចាស់។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត ផ្លែ​ស្ត្របឺរី​ក៏​មាន​ប្រសិទ្ធភាព​ទប់ទល់​នឹង​ភាព​ចាស់​នៃ​ស្បែក​ផង​ដែរ ដោយ​វា​ជួយ​ថែរក្សា​ស្បែក​ឲ្យ​នៅ​ក្មេង​ខ្ចី៕

ប្រភព៖ whatsupkhmer

  • តើ​ផ្លែ​ស្ត្របឺរី ល្អ​ចំពោះ​ការ​ចង​ចាំ​របស់​អ្នក​មែន​ឬទេ?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:សុខភាព
Tags: