ជឿ​ដែរ​អី​ថា​កីឡាករ​រូប​នេះ​នឹង​ល្អ​ជាង​ Cristiano Ronaldo នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​

លោក​ Deogracia Martin ជា​អតីត​គ្រូ​បង្វឹក​របស់​កីឡាករ​ Jese Rodriquez បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​របស់​ក្លឹប​ Real Madridរូប​នេះ​នឹង​ធ្វើ​បាន​ល្អ​ជាង​ Cristiano Ronaldo នៅ​ពេល​២​ទៅ​៣​ឆ្នាំ​ខាង​មុខ​ ។

លោក​ Martin បាន​និយាយ​ថា « វា​ហាក់​ដូចជា​រឿង​ដ៏​ហួស​ចិត្ត​ដោយ​ធ្វើ​ការ​ប្រៀប​កីឡាករ​វ័យ​ក្មេង​មួយ​រូប​ទៅ​នឹង​កីឡាករ​កំពូល​ដូចជា​ Ronaldo ។ ប៉ុន្តែ​យ៉ាង​ណា​ខ្ញុំ​ដឹង​ពី​សមត្ថភាព​របស់​ Jese គេ​លេង​ដោយ​ប្រឹង​ប្រែង​អស់​ពី​ចិត្ត​ ហើយ​គេ​ពិត​ជា​មាន​ទេពកោសល្យ​យ៉ាង​ពិត​ប្រាកដ » ។

លោក​ Martin បាន​បន្ថែម​ថា​ « ខ្ញុំ​ជឿ​ជាក់​ថា​នៅ​២​ទៅ​៣​ឆ្នាំ​ខាង​មុខ​ Jese នឹង​បង្ហាញ​ថា​គេ​នឹង​ល្អ​ Ronaldo ។ ខ្ញុំ​ធ្លាប់​បាន​បង្វឹក​គេ​កាល​នៅ​ក្លឹប​យុវជន​នៃ​ក្លឹប​ Las Palmas កាល​ពី​អំឡុង​ឆ្នាំ​២០០៥​ដល់​២០០៧​ កាល​នោះ​គេ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឃើញ​ថា​គេ​ពិត​ជា​លេង​បាន​ល្អ​ណាស់​ ខ្ញុំ​មិន​ចាំ​បាន​ថា​គេ​ស៊ុត​ប៉ុន្មាន​គ្រាប់​នោះ​ទេ​កាល​នោះ​ ប៉ុន្តែ​ខ្ញុំ​ចាំ​ការ​បណ្ដើរ​បាល់​ ការ​ញាក់​បាល់​ នឹង​ការ​វាយ​សម្រុក​យ៉ាង​ល្អ​របស់​គេ​ ។

គួរ​បញ្ជាក់​ថា​កីឡាករ​ Jese បាន​ចូល​ក្លឹប​យុវជន​ Real Madrid កាល​ពី​ឆ្នាំ​២០០៧​ដែល​កាល​នោះ​គេ​ទើប​តែ​មាន​អាយុ​១៤​ឆ្នាំ​ប៉ុណ្ណោះ​ ។ ហើយ​គេ​ចាប់​ផ្ដើម​លេង​នៅ​ Real Madrid ឈុត​ធំ​កាល​ពី​ឆ្នាំ​២០១៣​មក​ ហើយ​ក្នុង​បង្ហាញ​ខ្លួន​ឲ្យ​ឈុត​ធំ​ចំនួន​៦៣​លើក​កន្លង​ទៅ​គេ​អាច​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​១៤​គ្រាប់​ ។ ហើយ​នៅ​រដូវ​កាល​នេះ​ក្នុង​ការ​បង្ហាញ​ខ្លួន​៧​ប្រកួត​កន្លង​ទៅ​គេ​អាច​ស៊ុត​បញ្ចូល​បាន​ទី​២​គ្រាប់​ហើយ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ជឿ​ដែរ​អី​ថា​កីឡាករ​រូប​នេះ​នឹង​ល្អ​ជាង​ Cristiano Ronaldo នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: